Friday, December 13, 2024
Latest:
សន្តិសុខ​សង្គម

មន្ត្រីនគរបាលម្នាក់ជិះម៉ូតូមិនប្រយត្ន័ដួលបោកក្បាលនិងថ្នល់ស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ដែលមន្ត្រីនគរបាល មិនដឹងថាជិះម៉ូតូបះជាមួយនិងអ្វីនោះទេ បានដួលម៉ូតូបោកក្បាលនិងថ្នល់ ស្លាប់ភ្លាមៗនៅនិងកន្លែង
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ១ ត្រង់ចំនុចមុខឃ្លោងទ្វារចូលវត្តគៀនស្វាយ ក្នុងក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ​ ។
សពជនរងគ្រោះមានឈ្មោះ ភិន ភេទប្រុស អាយុ៤៨ឆ្នាំមុខរបជាមន្ត្រីនគរបាល មានស្រុកកំណើតនៅអ្នកលឿង ឯខេត្តព្រៃវែង។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកវ៉ែវអ៊ុី ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1A-8319 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំនុចកើតហេតុខាងលើ ដោយសារផ្លូវងងឹតផងនោះ មិនដឹងថាបះជាមួយអ្វីនោះទេ បណ្ដាលឲ្យដួលបោកនិងថ្នល់បែកក្បាលស្លាប់នៅក្នុងថ្លុមឈាមគួរឲ្យរន្ធត់ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយបានធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីស្រាវជ្រាវរកពីមូលហេតុឲ្យបានច្បាស់ និងទុក ប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារនៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះ ក្រោយពីធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕