Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

សាកសពទារកម្នាក់ត្រូវគេប្រទះឃើញនៅក្នុងគំនរសំរាម

ភ្នំពេញ ៖ អ្នករើសអេតចាយប្រទះឃើញសាកសពទារកម្នាក់ត្រូវបានជនមិនស្គាល់មុខដាក់ក្នុងកាបូបយកទៅបោះចោលនៅក្នុងគំនរសំរាមក្បែរមាត់ស្រះ
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង១និង១០នាទីរសៀលថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៨ នៅ ចំណុចមាត់ស្រះព្រះទន្លេ ស្ថិតក្នុងភូមិ ត្រពាំងថ្លឹង៣ សង្កាត់ ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា កាបូបយួរពណ៌ក្រហម គេឃើញតាំងពី រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ មកម្លេះ នៅក្នុងគំនរ សំរាម តែមិនបានចាប់អារម្មណ៍អ្វីនោះទេទើបតែមកដល់រសៀលថ្ងៃទី២៣ ខែឧសភា បន្ទាប់ពីអ្នកដើររើសអេតចាយ កាយនិងចាប់រ៉ួតកាបូបមើលស្រាប់តែស្រែកឆោឡោផ្អើលពលរដ្ឋនៅក្បែនោះទើបដឹងថាក្នុងកាបូបមានសាកសពទារក ទើបនឹងកើត មិនដឹងថា ឪពុកម្តាយ ចិត្តខ្មៅរូបណា យកកូន ប្រុស មកបោះចោលបែបនេះទៅវិញ បើទោះជាគ្នាស្លាប់ទៅហើយក្ដីមិនសំធ្វើដូច្នេះទេ ។ ភ្លាមៗប្រជាពលរដ្ឋក៏បាន រាយការណ៍ទៅសមត្ថកិច្ច និងអាជ្ញាធរចុះមកពិនិត្យមើលជាក់ស្តែង ។
ពលរដ្ឋខ្លះបានឲ្យដឹងថាកាលពីយប់រំលងអាធ្រាតថ្ងៃទី២២ គេឮសូរសម្លេងក្មេងយំ ហើយក៏ស្ងាត់ទៅវិញ មិនបានចាប់អារម្មណ៍ ស្មានថាជាសម្លេងសត្វឆ្មារយំ នៅកន្លែងគំនរសំរាម រហូតរសៀលថ្ងៃទី២៣បន្ទាប់ពី អ្នករើសអេតចាយ ដើររើកកាយ ប្រទះឃើញសពទារកទើបដឹង ។
ក្រោយមកសាកសពទារកខាងលើ ត្រូវបានអាជ្ញាធរ ជួយចាត់ចែង រៀបចំពិធីទៅតាមប្រពៃណី ៕

ចែករំលែកអត្ថបទ