Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ជីដូនអស់កំលាំងពេក លង់លក់ក្នុងដំណេកមួយភាំង ពេលដឹងខ្លួនវិញចៅ២នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តពោធិ៍សាត់៖ ក្មេង២នាក់បងប្អូនបង្កើតនឹងគ្នា លង់ទឹកស្លាប់ទាំង២នាក់ ខណៈដែលជីដូនសំរាន្តលក់មួយសន្ទុះ ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង០១:៣០នាទីរសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅត្រង់ចំណុចទឹកស្ទឹងក្បែផ្ទះ ស្ថិតក្នុងភូមិមេទឹក ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ប្រភពពីនគរបាលស្រុកបាកានបានអោយដឹងថា កុមារារងគ្រោះ(ស្លាប់)ជាបងឈ្មោះ ម៉ុន សុខណា អាយុ ៦ឆ្នាំ ជនជាតិខ្មែរ និងកុមារីជាប្អូនឈ្មោះ ម៉ុន ស្រីនិត អាយុ ៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកឈ្មោះ នាក់ សឿន អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ និងម្ដាយឈ្មោះ កែម យឿន អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

ប្រភពបានបន្តទៀតថា ដោយគ្រួសារនេះទីទាល់ក្រពេកក៏ធ្វើចំណាកស្រុក ទៅធ្វើការនៅខេត្តព្រះសីហនុ ដោយផ្ញើរទុកកូនៗជាមួយជីដូនមើលថែ ប៉ុន្តែជាអកុសលក៏ជួបគ្រោះបែបនេះ ។ កុមារាកុមារីរងគ្រោះត្រុវបានគេប្រទះឃើញនាំគ្នាចាប់ត្រីក្បែរទូកឈើមួយ ហើយទំនងនៅគ្រាដែលជីដូនគេសំរាន្តលក់មួយស្របក់ ក្មេងទាំង២នាក់អាចចុះទៅងូតទឹកក្បែនោះដែរ ប៉ុន្តែចុះចំកន្លែងគេជីកជ្រៅក៏លង់ស្លាប់យ៉ាងរន្ធត់បែបនេះ ៕

 

ចែករំលែកអត្ថបទ