Saturday, May 11, 2024
Latest:
សន្តិសុខ​សង្គម

ឃាត់ខ្លួនជនសង្ស័យ០៣នាក់ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀនក្នុងមូលដ្ឋានក្រុងច្បារមន

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ នៅចំណុចភូមិថ្មី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ មានឈ្មោះ៖ទី១-ឈ្មោះ ឈៀង រ៉ូត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រាំងពង្រ ឃុំវល្ល៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ទី២-ឈ្មោះ ថន សុីណា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ទី៣-ឈ្មោះ ពិក សុផាន្នី ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ សង្កាត់ជាមួយជនសង្ស័យទី២ ។

ក្នុងពេលឃាត់ខ្លួនជនសង្ស័យទាំងបី កម្លាំងបានដកហូតវត្ថុតាងមានថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន០៤កញ្ចប់, កង់០១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង បាន
បញ្ជូនទៅកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដេីម្បីអនុវត្តតាមនីតិវិធី៕