Wednesday, May 15, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ជនសង្ស័យប្រុសស្រី៨នាក់ដកហូត ថ្នាំ១៣កញ្ចប់

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ច​នគរបាល​ ខណ្ឌជ្រោយចង្វារ​ឆ្មក់ចូលបង្ក្រាប​ ក្រុមអ្នកជួញដូរនិងប្រើប្រាស់គ្រឿងញៀន​នៅ​តំបន់ស្មុកស្មាញក្រោយវិហារឯករង្សី​ ឃាត់ខ្លួនជន​សង្ស័យ​៨នាក់រួមទាំងថ្នាំញៀនចំនួន១៣កញ្ចប់​
ប្រត្តិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៣ វិច្ឆិការ២០១៨​ នៅ​ចំណុចក្រោយវិហារឯករង្សី ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា​ជនសង្ស័យដែលឃាត់ខ្លួនទាំង៨នាក់​មាន២នាក់ជាមុខសញ្ញាជួញដូរថ្នាំញៀន​ ដែលសមត្ថកិច្ចតាម​ប្រម៉ាញ់​ រកចាប់ខ្លួន​ ចំណែក៦នាក់ទៀត​ ជាអ្នកប្រាស់​ បន្ទាប់​ពីឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបាននាំយក​ ទៅធ្វើការសាកសួរ​ ។

បច្ចុប្បន្នជនសង្ស័យ ទាំង៨នាក់ រួមនិងវត្ថុតាង បាននាំមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីសួរនាំ កសាងសុំណុំរឿង រួច​ឃុំខ្លួនជាបណ្តោះអាសន្ន បញ្ចូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិ​វិធីច្បាប់​ ៕