Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យចំនួន១១នាក់ ក្នុងនោះមានម្នាក់ជាតារាល្បីក្នុងTiktok ក៏ជាប់ពាក់ពន្ធ័ជាមួយសារធាតុញៀនដែរ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ ករណីការិយាល័យបទល្មើសគ្រឿងញៀនបានបង្ហាញជនសង្ស័យចំនួន១១នាក់ ដែលឃាត់ខ្លួនបានក្នុងពេលចុះបង្ក្រាបក្នុងករណីជួញដូររក្សាទុក និងប្រើប្រាស់គ្រឿងញៀន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ០៧:២០នាទីយប់ នៅចំណុច អាគារឌឹប្រ៊ីដ បន្ទប់លេខ២២ ជាន់ទី១៩ ផ្លូវលេខ ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងចំណោមជនសង្ស័យទាំង១១នាក់ មានប្រុស០៤នាក់ស្រី០៧នាក់ ។

នៅពេលចុះបង្ក្រាបសមត្ថកិច្ចដកហូតបានវត្ថុតាងជាច្រើនមាន៖
១/ក្រាមពណ៌សថ្លា០៥កញ្ចប់ មានទំងន់ ៨,២៣ក្រាម
២/ម្ស៉ៅពណ៌ស ចំនួន០៤កញ្ចប់ មានទំងន់ ២,៦៩ក្រាម
៣/ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ ចំនួន២៩គ្រាប់ មានទំងន់ ១១,៥៤ក្រាម ។

បច្ចុប្បន្នជនសង្ស័យទាំងអស់(ប្រុស០៤នាក់ស្រី០៧នាក់) បានបញ្ជូនទៅការិយាល័យបទល្មើសគ្រឿងញៀនដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ចែករំលែកអត្ថបទ