Tuesday, April 16, 2024
Latest:
សន្តិសុខ​សង្គម

ឆេះផ្សារអូឡាំព្យាជាន់ក្រោមដី ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ច

ភ្នំពេញ៖ មានអគ្គីភ័យមួយបានឆាប់ឆេះផ្សារអូឡាំព្យា យ៉ាងខ្លាំងតែត្រូវបាន កម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងជួយអន្ដរាគមន៍បាញ់ពន្លត់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចយ៉ាងខ្លាំងកាលពីវេលាម៉ោង៨ និង១០ព្រឹកថ្ងៃទី២ ខែ​សីហា ឆ្នាំ២០១៩ នៅចំណុចផ្សារអូឡាំព្យា ជាប់ស្ទុបនាងគង់ហុីង ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលមានគ្រោះអគ្គិភ័យកើតឡើង គេឃើញមានផ្សែងហុយខ្មួលខ្មាញ់ចេញពីផ្សារអូឡាំព្យា ជាន់ក្រោមដីយ៉ាងខ្លាំង ភ្លាមៗប្រជាពលរដ្ឋបាន រាយការណ៍ទៅសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរា​គមន៍បាញ់ពន្លត់ជាច្រើនគ្រឿង ។
នៅក្នុងហេតុអគ្គីភ័យនេះត្រូវបានគេសង្ស័យ​ថាបណ្ដាលមកពីទុស្សេខ្សែភ្លើង រួមជាមួយកន្លែងកើតហេតុមានសុទ្ធតែសម្ភារៈសំណង់ដែលងាយនិងឆាបឆេះផង ហើយ​ សមត្ថកិច្ចពិបាកចូលទៅអន្តរាគមន៍បាញ់ពន្លត់ផង ទើបភ្លើងកាន់តែឆេះឡើងធ្វើឲ្យមានផ្សេងហុយខ្មួលខ្មាញ់ ខ្លាំង​ ។

ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ បានប្រើរយះពេល២ម៉ោង( ពីម៉ោង៨ព្រឹក ដល់ម៉ោង១០​ព្រឹក )ទើបគ្រប់គ្រងស្ថានការបាន ដោយប្រើប្រាស់ទឹកអស់៤០ឡាន ។ ហើយចំពោះកងកម្លាំងអន្តរាគមន៍ និងបងប្អូនប្រជាពលរដ្ឋពុំមានគ្រោះថ្នាក់ក្នុងហេតុការណ៍នេះឡើយ ដោយគ្រាន់តែខូចខាតសម្ភារៈសំណង់មួយចំនួនធំប៉ុណ្ណោះ ៕

ចែករំលែកអត្ថបទ