Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

សង្ស័យចេះបើករថយន្តស្ទើរភ្លើងបើកធ្លាក់​ប្រឡាយទឹកស្អុយ

ភ្នំពេញ ៖ យុវជនម្នាក់បានបើករថយន្តលឿនខ្វះការប្រុងប្រយត្ន័ដល់ផ្លូវបត់វ៉ាក់និងម៉ូតូបួងចង្កូតមិនទាន់ជ្រុលធ្លាក់ចូលប្រឡាយទឹក​ស្អុយ​បង្កការភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង​១១​និង៣០នាទីយប់ថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៩​ នៅចំណុចក្រោយ​ វត្តទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញរថយន្តមួយគ្រឿងម៉ាក វីស្តូ ពណ៌ស្លាទុំ ពាក់ស្លាកលេខ​ភ្នំពេញ 2R-5081​ បើកតាមបណ្តោយផ្លូវបេតុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ​ ​បានគេចម៉ូតូចំនួន២គ្រឿង ហើយបួងចង្កូត​ បណ្ដាលឲ្យរថយន្តហោះផ្លោងចូលទៅក្នុងប្រឡាយលូទឹកស្អុយផ្អើលបងប្អូនប្រជាពលរដ្ឋ​ ចោមរោមមើល​ និងកម្លាំងសមត្ថកិច្ច មូលដ្ឋានចុះមកជួយអន្តរាគមន៏ សំណាងល្អមិនមានអ្នករងរបួស។

ក្រោយពេលកើតហេតុ​ ដោយសមត្ថកិច្ច​មើលឃើញថា​ មិនបង្កគ្រោះថ្នាក់ដល់អ្នក​ដ៏ទៃ​និងសម្បត្តិសាធារណៈរបស់រដ្ឋក៏បានឲ្យម្ចាស់​ ស្ទូចរថយន្តយកទៅជួសជុលដោយ​ខ្លួនឯង៕

ចែករំលែកអត្ថបទ