Friday, December 13, 2024
Latest:
សន្តិសុខ​សង្គម

ផ្ទះប្រជាពលរដ្ឋ២ខ្នងត្រូវអគ្គីភ័យលេបត្របាក់ខ្ទេចគ្មានសល់

ភ្នំពេញ៖ អគ្គិភ័ឆាបឆេះផ្ទះ២ខ្នងយ៉ាងសន្ធោសន្ឋៅ​ បង្កការ​
ភ្ញាក់​ផ្អើលកាលពីវេលាម៉ោង០១និង២០នាទីរំលងអាធ្រាត​ឈានចូលថ្ងៃទី២១ខែមករាឆ្នាំ២០១៩​ នៅចំណុចក្រុម៥ភូមិព្រែកទាល់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះ ហេង ឆាយ ភេទប្រុស អាយុ​៦៦ឆ្នាំ មុខរបប លក់ខោអាវជជុស ស្នាក់នៅផ្ទះកើតហេតុខាងលើ ។
បើយោងតាមសម្ដីម្ចាស់ផ្ទះរងគ្រោះបានប្រាប់ឲ្យដឹងថា នៅ​ពេលកើតហេតុ រូបគាត់កំពុងតែដេកលង់លក់នៅក្នុងបន្ទប់ស្រាប់តែមានអគ្គីភ័យបានឆាបឆេះ និងរាលដាលនៅក្នុងផ្ទះយ៉ាង​សន្ធោសន្ធៅ​ ភ្លាមៗគាក់បានរាយការណ៍ទៅសមត្ថកិច្ច​មូលដ្ឋានចុះមកនិងទាក់ទងទៅខាង​ កម្លាំងអន្តរាគមន៍រថយន្តពន្លត់អគ្គីភ័យ​ ចេញរថយន្តជាច្រើនគ្រឿងមកជួយអន្តរាគមន៍​បាញ់ពន្លត់​ តែអកុសលផ្ទះ២ខ្នងត្រូវអគ្គីភ័យឆេះអស់ទាំងស្រុង​ បំផ្លាញទ្រព្យសម្បត្តិអស់មួយចំនួនធំ​ តែមិនបណ្ដាលឲ្យមានអ្នករងរបួសឬក៏ស្លាប់នោទេ​ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ក្នុងហេតុការណ៍អគ្គីភ័យខាងលើ កម្លាំងអន្តរាគមន៍ប្រើពេលវេលាជាង១ម៉ោង​ ក្នុងការបាញ់​ពន្លត់ដោយប្រើទឹកអស់ចំនួន២៣ឡាន ទើបគ្រប់គ្រងស្ថានការបាន។
ចំពោះករណីអគ្គីភ័យខាងលើនេះ សមត្ថកិច្ចបានសន្ឋិដ្ឋានថា បណ្ដាលពីទុស្សេខ្សែរភ្លើង ៕