Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

ឆេះកង់រថយន្តចាស់ៗ២០តោននៅស្រុកព្រៃឈរផ្អើលសមត្ថកិច្ច​ ទាំងថ្ងៃ

កំពង់ចាម៖​ អគ្គីភ័យឆាបឆេះកន្លែងរក្សាទុកកៅស៊ូកង់រថយន្តចាស់ៗ យ៉ាងសន្ធោសន្ធៅ​ នៅចំណុចក្រោយឃ្លាំងស្ថិតក្នុងភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ហេតុការណ៍អគ្គីភ័យនេះបង្កការណ៍ភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០១៩​ ។
ជាកម្មសិទ្ធរបស់ឈ្មោះ ជិន សាវ៉ាត ភេទ ប្រុស អាយុ ៤៥ឆ្នាំ ជាតិខ្មែរ ។

លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការស្រុកព្រៃឈរ​បានដឹកថា​ ដោយបានការចូលរួមសហការពីជំនាញបង្ការ ពន្លត់អគ្គីភ័យខេត្តកំពង់ចាម រួមជាមួយកម្លាំងជំនាញបង្ការ ពន្លត់អគ្គីភ័យស្រុកជើងព្រៃ និង ស្រុកកំពង់សៀម ចុះជួយធ្វើអន្តរាគមន៍ ពន្លត់ករណីឆាបឆេះខាងលើនេះ រហូតមកដល់វេលាម៉ោង ១២និង៥០ នាទី កម្លាំងសមត្ថកិច្ចបានធ្វើការគ្រប់គ្រងស្ថានការនិង ពន្លត់បានទាំងស្រុង ។
លោកបានបន្តថា​ មូលហេតុ បណ្តាលមកពីការឆេះរាល​ដាល​ គំនរសម្រាមដុតចោលដោយមិនមានការប្រុងប្រយ័ត្ន
និងបណ្តាលអោយ : ខូចខាតកៅស៊ូកង់រថយន្តចាស់ៗ ចំនួន ២០ តោន តែមិនបណ្តាលអោយឆេះរាលដល់ផ្ទះរបស់ប្រជាពលរដ្ឋ និង មិនមានបង្ករគ្រោះថ្នាក់ដល់ មនុស្សឡើយ ។

ក្នុងហេតុការណ៍អគ្គីភ័យនេះសមត្ថកិច្ចបានប្រើរថយន្តពន្លត់
អគ្គីភ័យចំនួន ០៥ គ្រឿង : រថយន្តរបស់អធិការដ្ឋានស្រុកព្រៃឈរ ២ គ្រឿង , ស្នងការដ្ឋាន ០១ គ្រឿង, ស្រុកកំពង់សៀម ០១ គ្រឿង និង ស្រុកជើងព្រៃ ០១ គ្រឿង ក្នុងនោះប្រើប្រាស់អស់ទឹកចំនួន ០៥ ឡាន ៕

ចែករំលែកអត្ថបទ