Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ប្រពន្ធលួចមានប្រុសថ្មីរត់ចោលតូចចិត្តចង.កសម្លាប់ខ្លួន

ព្រៃវែង៖​ បុរសម្នាក់តូចចិត្តនិងប្រពន្ធរត់ចោលទៅមានប្រុសថ្មី គិតខ្លីសម្រេចចិត្តចង.ក​ បញ្ចប់ជីវិតខ្លួនឯង​ ៖​ ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង៣០នាទីព្រឹកថ្ងៃទី១៧ ខែគុម្ភះ ឆ្នាំ២០១៩​ នៅចំណុចភូមិកំពង់ស្លែង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ។

ជនរងគ្រោះមានឈ្មោះ ញូវ ហៀង ភេទប្រុស អាយុ៣៧ឆ្នាំរស់នៅភូមិឃុំកើតហេតុ​ បានយកខ្សែរអង្រឹងប្រវែង២ម៉ែត្រចង ក​ ទៅនឹងននងផ្ទះ បណ្ដាលឲស្លាប់ ។

បើតាមប្រភពបានបង្ហើបប្រាប់អោយដឹងថា​ មូលហេតុដែល​បណ្ដាលឲ្យបុរសរងគ្រោះឈានទៅដល់ធ្វើអត្ថឃាតចង.ក​សម្លាប់ខ្លួនព្រោះតែតូចចិត្តនិងប្រពន្ធលួចមានប្រុសថ្មី​ ហើយរត់​ទៅបាត់ចោលរូបគាត់​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យសព និង​ធ្វើកោសល្យវិច្ឆ័យរួចបានបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារចងកខ្លួនឯងពិតប្រាកដមែនរួចបានធ្វើកំណត់ហេតុ​ប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ