Tuesday, May 14, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចជំនាញបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យប្រុសស្រី៥៨នាក់

ភ្នំពេញ៖​ កម្លាំងជំនាញ (ក៨)និង(ក៣) នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរនិងផ្តល់ទីតាំងអោយជួញដូរនិងប្រើប្រាស់គ្រឿងញៀន ទីតាំងក្លឹប​កសាន្ត​ និងKTV ( ក្លឹបប្រូ)នៅចំណុចផ្លូវព្រះមុន្នីវង្សផ្ទះលេខ​៧៥៧និង៧៥៨ ស្ថិតនៅក្រុម២៦ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង១២​និង​១៥នាទី ឈានចូលថ្ងៃទី១៩មករា ឆ្នាំ២០១៩​ ។
ក្នុងកិច្ចប្រតិបត្តិការណ៍នេះសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួន ៥៨ នាក់(ស្រី២៤) ជនជាតិ​ចិន២៩​នាក់ វៀតណាម ២៣នាក់ ថៃ០២នាក់ ខ្មែរ០៣នាក់ និងកូរ៉េ ០១នាក់​ ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទាំង៥៨នាក់
(ស្រី២៤) រួមមាន៖​ ជនជាតិចិន២៩នាក់ ស្រី៥នាក់។
+ជនជាតិវៀត ណាម ២៣នាក់ ស្រី១៥នាក់។
+ជនជាតិថៃ ០២នាក់ ស្រី
+ជនជាតិខ្មែរ ០៣នាក់ ស្រី២នាក់។
+ជនជាតិកូរ៉េ ០១នាក់ ប្រុស។
-ធ្វើតេស្តទឹកម៉ូត វិជ្ជមាន៥២នាក់ អវិជ្ជមាន០៦នាក់។
-បែងប្រភេទជនសង្ស័យ:
+អនុប្រធានក្រុមហ៊ុន០១នាក់ ជាម្ចាស់ទីតាំង។
+មេការធំ១នាក់ មេការតូច ០១នាក់ ជាអ្នកចាត់ចែង។
+អ្នកប្រើប្រាស់៥៣នាក់
+អ្នកកំដរ ០២នាក់។
– ចាប់យកវត្ថុតាង៖ +អ៊ិចស្តាស៊ីគ្រាប់ទម្ងន់២,០៥ក្រាម
+ម្សៅគេតាមីន៦,៥៨ក្រាម។
+ម្សៅកាហ្វេអ៊ិចស្តាស៊ី ៩៧,០៨ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ ទាំងអស់ព្រមទាំងវត្ថុតាងខាងលើ បាន​បញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ៕