Saturday, April 20, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

អគ្គីភ័យឆាបឆេះផ្ទះល្វែងនៅបុរីភ្នំមាសបំផ្លាញទ្រព្យសម្បត្តិ​ជិតមួយមុឺនដុល្លា

ភ្នំពេញ៖ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ មានហេតុការណ៍អគ្គីភ័យមួយបានឆាបឆេះផ្ទះល្វែងអស់មួយខ្នងទាំងស្រុង នៅចំណុចក្នុងសំណង់លំនៅឋាន ភ្នំមាស ស្ថិតក្នុងភូមិត្នោតជ្រុំទី៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ។
ផ្ទះល្វែងដែលត្រូវអគ្គីភ័យឆាបឆេះខាងលើ គឺជាផ្ទះសម្រាប់ស្តុកពេញទៅដោយ ស្នោរប្រអប់បាយ និងមានទំហំ៤ម៉ែត្រ គុណ១៥ម៉ែត្រ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន នៃការឆាបឆេះនេះភ្លាម កម្លាំងអាជ្ញាធរចម្រុះដឹកនាំដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ រួមជាមួយរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានចុះអន្តរាគមន៍បាញ់ទឹកទប់ស្កាត់អណ្តាតភ្លើង ។ ក្រោយការអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់រួចមក អណ្តាតភ្លើងត្រូវរលត់សូន្យសុងទៅវិញ ក្នុងថេរះវេលាជិត១ម៉ោង ដោយបានឆាបឆេះបំផ្លាញសម្ភារះដែលមានក្នុងផ្ទះអស់ហ្មត់ទាំងស្រុង ។
ក្នុងការឆាបឆេះ សមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់៥គ្រឿង ។ ចំពោះមូលហេតុ នៃការឆាបឆេះ ជាជំហានដំបូងនគរបាលជំនាញ សន្និដ្ឋានថា មកពីទុស្សេចរន្តអគ្គីសនីចេញពីប្រអប់ភ្លើងនៅក្នុងផ្ទះ ( ឌីសង់ទ័រ ) ។ ក្នុងនោះដែរ នាយការិយាល័យពន្លត់ និងបង្ការគ្រោះអគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯកព្រហ្ម យ៉ន បញ្ជាក់ថា ក្នុងករណីអគ្គីភ័យខាងលើនេះ ចំពោះទំហំនៃការខូចខាត បើគិតជាសាច់ប្រាក់វិញ គឺជិត១០ម៉ឺនដុល្លារអាមេរិច ៕

ចែករំលែកអត្ថបទ