Wednesday, May 15, 2024
Latest:
សន្តិសុខ​សង្គម

គួរឲ្យរន្ធត់! បាក់អន្ទាជណ្ដើរយន្ត​ក្នុងការដ្ឋាន​សំណងខុនដូរសង្កត់បុរស៣នាក់ស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ៖ បុរស៣នាក់ត្រូវជណ្ដើរយន្តនៅក្នុងការដ្ឋានសំណង់ខុនដូរ​ កំពុងសាងសង់មួយកន្លែង​ បាក់ធ្លាក់សង្កត់កប់​ ក្នុងផ្ទាំងថ្ម​ ស្លាប់យ៉ាង​ អាណោចអធម៌
ហេតុការណ៍គួរឲ្យរន្ធត់នេះបានបង្ករការភ្ញាក់ផ្អើលកាលវេលាម៉ោ០៨និង១០នាទីយប់ថ្ងៃ​ទី​១៣ ខែតុលាឆ្នាំ២០១៩ នៅក្នុងការដ្ឋានកំពុងសាងសងមួយកន្លែងក្បែរសណ្ឋាគាហូលីដេតាមបណ្ដោយផ្លូវ៦៥ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ។

សាច់ញាតិជនរងគ្រោះបានឲ្យដឹងថា​ សព​បុរសទាំង៣នាក់រួមមាន៖​ ទី១-មានឈ្មោះ សុខ សម្បត្តិ ភេទប្រុសអាយុ២១ឆ្នាំមុខរបជាង​ជណ្ដើរយន្ត ស្នាក់ក្នុងការដ្ឋានកើតហេតុ​ និងមានស្រុកកំណើត​ ភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។
ទី២-ឈ្មោះ យ៉ែម ទីន ភេទប្រុស អាយុ៣៥​ឆ្នាំ មុខរបជាងតំឡើងជណ្ដើរយន្តស្នាក់នៅក្នុងការដ្ឋាន​ មានស្រុកកំណើត​ ភូមិទន្លេរស ឃុំត្រពាំងព្រះ ស្រុកព្រៃឈរខេត្តកំពង់ចាម។ ទី៣-ឈ្មោះ​ ធីម​ ធីរ៉ង​ ភេទប្រុស អាយុ៣១​ឆ្នាំ មុខរបជាងតំឡើងជណ្ដើរយន្ត​ មានស្រុកកំណើត​ ភូមិត្រពាងបី ឃុំបារាយ ស្រុកបារាយ​ ខេត្តកំពង់ធំ​ ។

យោងតាមប្រភពពីកម្មករម្នាក់បានឲ្យដឹងថា​ ជនរងគ្រោះទាំងបីនាក់ធ្វើការផ្នែកតំឡើងជណ្ដើរ​យន្តតែបានបាត់ពួកគាត់មិនឃើញតាំងពីយប់ថ្ងៃទី១២មកម្លេះ​ គ្មាន​ ន​ណាម្នាក់​ដឹងថាបាក់អន្ទានោះទេ​ ហើយក៏មិនដឹងថា​ ពួកគាត់តំឡើងជណ្ដើរយន្តតាំងពីម៉ោងប៉ុន្មាននោះដែរ​ ទើបតែមានការភ្ញាក់ផ្អើលនៅ​ម៉ោង៨ និង១០នាទីយប់​ ខណៈដែលពួកគាត់​បានគាស់សង្ក័សីដែលបាំងជណ្ដើរយន្ត​ស្រាប់តែឃើញជើងបុរសម្នាក់ឡើងលើក្បាលកប់និងថ្ម​ លិចបាត់ ភ្លាមៗពួកក៏បាន​រាយការណ៍ទៅ​ សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ​ នៅនិងកន្លែងកើតហេតុ ។

ក្រោយមកសមត្ថកិច្ចជំនាញបានមកធ្វើការកាយថ្មដើម្បីយកសពជនរងគ្រោះទាំង៣​នាក់មកធ្វើកោសល្យវិច័យនិងកំណត់ហេតុ​រួចទើបប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណ៕