Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

ចាប់ខ្លួនមន្ដ្រីនគរបាលពាក់ស័ក្តិបីម្នាក់ផ្នែក ព្រហ្មទណ្ឌកម្រិតធ្ងន់នៅខេត្តសៀមរាបរួមនិងថ្នាំ ញៀន២៦កញ្ចប់

កំពង់ធំ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើ ការចាប់ឃាត់ខ្លនមន្ត្រីនគរបាលពាក់ស័ក្តិបីនៅខេត្ត សៀមរាប ផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ម្នាក់ដកហូតថ្នាំ ញៀនបាន២៦កញ្ចប់ កាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០១៨ ។

សមត្ថកិច្ចបានឲ្យដឹងថា ការចាប់ឃាត់ខ្លួន  នគរបាល ពាក់ស័ក្តិបី ធ្វើឡើងបន្ទាប់ពី  ជនសង្ស័យ ម្នាក់ បាន សារភាព ពីទង្វើនិងសកម្មភាពរបស់លោក ស័ក្តិបី ជួញដូគ្រឿងញៀន  នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ជនសង្ស័យសារភាពថា ខ្លួនបានទិញ ថ្នាំញៀនពីនគរ បាលពាក់ស័ក្ក៣  ម្នាក់ធ្វើការនៅផ្នែកព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តសៀមរាប ក្រោយពីជនសង្ស័យ សារភាព លោក បានបញ្ជាឲ្យសមត្ថកិច្ចនៃស្នងការនគបាលខេត្តកំពង់ធំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាបចុះឃាត់ខ្លួនជនសង្ស័យជើងខ្លាំងដែលជាមន្ដ្រីនគរបាលពាក់ស័ក្កបីដ៏ល្បីខាងរក ស៊ីជួញដូរគ្រឿងញៀនជាយូរឆ្នាំមកហើយ តែងតែអួតខ្លួនថាគ្មាន សមត្ថកិច្ចណាហ៊ានបង្ក្រាប់ខ្លួននោះទេព្រោះខ្លួនជាមន្ដ្រីធំ ទើបតែថ្ងៃនេះ អស់ល័ក្ខ ត្រូវបានសមត្ថកិច្ច ខេត្តកំពង់ធំចាប់ វៃខ្នោះបញ្ចូនទៅស្នងការខេត្តកំពង់ធំ ជាមួយនិង ថ្នាំញៀនចំនួន២៦កព្ចាប់ ទូស័ព្ទដៃ២គ្រឿង ៕

ចែករំលែកអត្ថបទ