Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលខេត្តកែបម្នាក់យកកាំភ្លើងបាញ់សម្លាប់ខ្លួនឯង

កែប៖ មន្ត្រីនគរបាលខេត្តកែបម្នាក់ តូចចិត្តនិងមានជំងឺប្រចាំកាយព្យាបាលមិនជា បានយកកាំភ្លើង AK បាញ់សម្លាប់ខ្លួនឯងបណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៧និង២០នាទីយប់ ថ្ងៃទី ៣០ខែ មករា ឆ្នាំ ២០១៩ នៅត្រង់ចំណុចព្រះរាជដំណាក់ស្តេច ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។

ជនរងគ្រោះមានឈ្មោះ ឌៀប មៀន ភេទប្រុស អាយុ ៤៩ឆ្នាំ មុខងាមន្ត្រីនគរបាលខេត្តកែប មានប្រពន្ធឈ្មោះ ជ័យ មាន អាយុ៣៧ឆ្នាំ មុខរបរមេផ្ទះ រស់នៅក្នុងភូមិកែអង្វែ ឃុំភ្នំកុង ស្រុកអង្គរជ័យ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានយកកាំភ្លើងរបស់ខ្លួនប្រភេទ AK47 ស្វាយបត់ អាមេចំនួនពីរដង រួចក៏បាញ់សំដៅបំពង់កខ្លួនឯងធ្លាយទៅក្រោយ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។

ក្រោយពីបង្កភាពចលាចល ក្នុងករណីបាញ់សម្លាប់ខ្លួនឯង​នេះ សមត្ថកិច្ចជំនាញក៏បានចុះមកពិនិត្យធ្វើកោសល្យវិច័យសព ដោយបានបញ្ជាក់អះអាងថា បុរសរងគ្រោះពិតជាបាញ់សម្លាប់ខ្លួនឯងយ៉ាងពិតប្រាកដមែន ដោយពុំមានពាក់ព័ន្ធនឹងករណីផ្សេងឡើយ ។សពបុរសរងគ្រោះត្រូវបានបញ្ជូនទៅកាន់ស្រុកកំណើត ស្ថិតក្នុងភូមិកែអង្វែ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ដើម្បីប្រគល់ជូនទៅក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកអត្ថបទ