Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

សង្ស័យភ្លើងប្រចណ្ឌ័! កូនប្រុសអធិការនគរ​បាលក្រុងបាវិត​ ដកកាំភ្លើងបាញ់ថៅកែហាងសំណាង​អាណេរបួសធ្ងន់

ស្វាយរៀង៖​ លោក​ កែវ​ ចិត្រា​ ដែលគេបាន​ស្គាល់ថា​ ជាកូនប្រុសបង្កើត​ របស់​ លោក​ កែវ​ គង់​ អធិការនគរបាលក្រុងបាវិត​ ផឹកស្រាស្រវឹងដកកាំភ្លើង​ខ្លីបាញ់​ ម្ចាស់ហាង​ ផឹកស៊ី​ យីហោ​ សំណាង​ អាណេ​ រងរបួសធ្ងន់​
ហេតុការណ៍ភ្ញាក់ផ្អើលគួរឱ្យរន្ធត់នេះបានកេីតឡេីងកាលពីវេលាម៉ោង០៦និង១០នាទី​ល្ងាចថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៩ នៅត្រង់ចំណុច​ហាង​ ផឹកស៊ីយីហោ សំណាងអាណេ ដែល​មានទីតាំងស្ថិតនៅក្នុងភូមិ តាពៅ សង្កាត់​បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

-ជនរងគ្រោះដែលជាម្ចាស់ហាងមានឈ្មោះ​ សឿន​ ដាណេ​ ភេទស្រីអាយុ​៣៨ឆ្នាំ​ រស់នៅ​ភូមក្រាំងអាត់​ឃុំកំពង់សីលា​ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ ត្រូវបានខ្មាន់កាំភ្លើង បាញ់​ (ចំក្បាល)​រងរបួសធ្ងន់​ ភ្លាមៗត្រូវបាន​ក្រុមគ្រូ​សារដឹក​បញ្ជួនទៅសង្គ្រោះបន្ទាន់នៅ​មន្ទីរពេទ្យ​ ឯ​ប្រទេសវៀតណាម។
-ចំណែកជនសង្ស័យ​ គឺជាកូនប្រុសបង្កេីត​របស់លោក​ កែវ​ គង់​ អធិការនគរបាល​ក្រុងបាវិត​ ដែលមានឈ្មោះ​ កែវ​ ចិត្រា​ ភេទប្រុស​អាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរនគរបាល មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វារៀង​ ។

យោងតាមប្រភពព័ត៌មានដែលបានបង្ហើបឲ្យ​ដឹងថា​ មុនកើតហេតុជនសង្ស័យបានចូលមក​ផឹកសុីនៅហាងកើតហេតុ​ លុះផឹក​ស្រវឹងជោគជាំក៏​កើតភ្លើងប្រចណ្ឌ័ទៅលើស្ត្រីរងគ្រោះ​ ជាស្រីកម្នាញ់ចិត្ត ទេីបដកកាំភ្លើងបាញ់ប្រហារ យ៉ាងព្រៃផ្សៃតែម្ដង។

ក្រោយពេលបង្ករហេតុបាញ់ឲ្យស្ត្រីរងរបួស​រួចជនសង្ស័យជាខ្មាន់កាំភ្លើងបានចូលទៅ​សារភាពនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ។
មហាជនរងចាំមើលថាតើ​ កូនប្រុសបង្កើតរបស់លោក​ កែវ​ គង់​ អធិការនគរបាល​ក្រុងបាវិត​ រូបនេះ​និងត្រូវមានទោសយ៉ាងណា​ចំពោះមុខច្បាប់​ ៕

ចែករំលែកអត្ថបទ