សន្តិសុខ​សង្គម

រថយន្តដឹកទឹកកកបើកបុកម៉ូតូពីក្រោពេញទំហឹងស្លាប់​បុរស​ម្នាក់និងប្រពន្ធរងរបួសធ្ងន់

ភ្នំពេញ៖​ រថយន្តដឹកទឹកកកបើកលឿនមិនប្រុងប្រយត្ន័ជ្រុលទៅបុក​ម៉ូតូវេវ ពីក្រោយបណ្ដាលឲ្យប្ដីស្លាប់ភ្លាមៗនៅកន្លែង​ ចំណែកប្រពន្ធរងរបួសធ្ងន់​ ៖​ ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង​ ៦និន១៥នាទីព្រឹកថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០១៨​ នៅតាមបណ្ដោយផ្លូវវេងស្រេង កែងនិងផ្លូវ៣៧១ សូឡា ស្ថិតក្នុងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ​​។

សពបុរសរងគ្រោះមានឈ្មោះ​ ប្រាក់ សំណាង អាយុ៤៨​ឆ្នាំមុខរបរសន្តិសុខយាមនៅមន្ទីរពេទ្យគន្ធបុប្ផាស្នាក់​នៅ​ភូមិប្រការសង្កាត់ព្រៃសខណ្ឌដង្កោ​ ។ ចំណែកប្រពន្ធរង​របួសធ្ងន់​មិនទាន់ស្គាល់អត្តសញ្ញាណ​ នៅឡើយទេ​ ។
ដោយឡែកអ្នកបើករថយន្ដបើតាមអត្តសញ្ញាណប័ណ្ណមានឈ្មោះ ឆើម ឆេងឡុង យុអា២៤ឆ្នាំមុខរបរបើករថយន្ត ស្នាក់នៅភូមិភ្នាតសង្កាត់​ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​ រត់គេចខ្លួនបាត់​ ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ​បាន​ឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធជិះម៉ូតូមួយគ្រឿងម៉ាកវេវ ពណ៍ក្រហម​លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AB-1644 ជិះឌុបគ្នាតាមបណ្ដោយផ្លូវវេងស្រេងទិសដៅពីលិចទៅកើត ខណៈ​មកដល់ចំណុចកើតជនរងគ្រោះបើកភ្លើងសុីញ៉ូបំរុងបត់ឆ្វេង តែមិនទាន់បានបត់ផង ស្រាប់តែមានរថយន្តដឹកទឹកកក ម៉ាក​ហុីយ៉ាន់ដាយពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2M- 0417 បើកយ៉ាងលឿងទិសដៅស្របទិសគ្នាក៏ជ្រុលទៅបុក​ម៉ូតូពីរក្រោយពេញទំហឹងនិងកិនជនរងគ្រោះជាប្ដីបណ្ដាល​ឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ចំណែកប្រពន្ធរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់នៅ​មន្ទីរពេទ្យ​កុសុមះហៅពេទ្យលោកសង្ឃ ភ្លាមៗនោះដែររថយន្ដបង្ករបានបើកយកទៅទុកនៅកន្លែងសិវប្បកម្មរផលិត​ទឹកកកនៅភូមិភ្នាតសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ហើយអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជា​មួយសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នង​ការនគរបាលរាជធានីភ្នំពេញ​រងចាំដោះស្រាយនៅពេល​ក្រោយ​ ។ ចំណែកសពត្រូវបានប្រគល់អោយក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកអត្ថបទ