Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

ម្ចាស់ទីតាំងបិតស្កុត និងលក់គ្រឿងតុបតែងរថយន្ត (យីហោ ជា សុខគាង )នៅខណ្ឌដូនពេញមិនទទួលខុសត្រូវអ្វីដែលធ្វើជូនចំពោះអតិថិជនរបស់ខ្លួន

ភ្នំពេញ៖​ មានអតិថិជនម្នាក់ដែលបានយករថយន្ត​នៅ​ចូលទៅបិតស្គុត នៅទីតាំង​ លក់គ្រឿងតុបតែងរថយន្ត​ ( យីហោ​ ជា​ សុខ​គាង​ )​ និយាយថា​ ទីតាំងមួយនេះមិនទួលខុសត្រូវរាល់ការ​ធានារបស់ខ្លួន​ដែលថាបើ​ អតិថិជន​ មកបិត​ស្គុត​ ហើយហើប​ និងបិតជួនវិញ​ តែពេលដែលបិតរថយន្តរបស់គាំត់ហើបហើយយកអោយបិតវិញបែជាមិនទទួល​ខុសត្រូវទៅវិញ។ ដែលទីតាំងខាងលើនោះ ស្ថិតផ្ទះលេខ២២១ ផ្លូវលេខ១១០ កែងផ្លូវ៥៥ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

គាត់បានបន្តថា​ កាលពីប៉ុន្មានថ្ងៃមុនរូបគាត់បានយករថយន្ត​លិចសុីសRX330ពណ៌សមួយគ្រឿងមកបិតស្គុតនៅទីតាំង​ខាងលើ​ ក្នុងតម្លៃ១៣០ដុល្លា​ ដោយម្ចាស់បានធានាថាបើ​ហើបនិងបិតសង​ តែនៅពេលវាហើបគាត់បានយកមកឲ្យនិង​ឲ្យបិតវិញតែបែ​ជាម្ចាស់ទីតាំងមួយនេះមិនទទួលខុសទៅវិញ​ ។ 

ចុងក្រោយបងប្រុសដែលជាម្ចាស់រថយន្តសុំមិនបញ្ចេញឈ្មោះ​នោះបានសូមណូមពរដល់ប្រជាពលរដ្ឋដែលមាន​រថយន្តហើយបំណងយកទៅបិតស្គុតឬតុបតែងរថយន្តសូមមានការប្រុងប្រយត្ន័កុំចូលទៅបិតនៅទីតាំងមួយនេះអោយសោះ​ ។ 

ជុំវិញការចោទប្រកាន់នេះអង្គភាពសារព័ត៌មានយើងខ្ញុំមិនទាន់សុំការបំភ្លឺពីម្ចាស់ទីតាំងខាងលើបានឡើយអង្គភាពយើងនិងរងចាំការបំភ្លឺពីម្ចាស់ទីតាំងរាល់ម៉ោងធ្វើការ​ ៕