Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ក្រុមអ្នកលេងបើកឆាកប្រយុទ្ធគ្នាមួយប្រាវ​ម្ខាងស្លាប់​ម្នាក់ ម្ខាងទៀត រងរបួសធ្ងន់​ សមត្ថកិច្ច​ ឃាត់ខ្លួនមនុស្ស៥នាក់

ភ្នំពេញ​ ៖​ បុរសពីរនាក់ជិះម៉ូតូ​ មួយគ្រឿងមកកាប់ប្រហាលើមនុស្សមួយក្រុម​ដែលកំពង់ផឹកស៊ី​ បណ្ដាលឲ្យរង​របួសតែត្រូវបានក្រុមអ្នកផឹកព្រួតគ្នាវាយតប​(ត)​ទៅវិញ បណ្ដាល​ឲ្យស្លាប់ម្នាក់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបង្កអោយ​មាន​ការភ្ញាក់​ផ្អើលកាលពីវេលាម៉ោង​០៩​និង​៥០នាទីយប់ថ្ងៃ ព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១​ នៅចំណុចភូមិត្រពាំងចេក សង្កាត់​ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។

ជនបង្កដែលស្លាប់មានឈ្មោះ ហែម សុគុន្ធ ភេទប្រុសអាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅជិតកន្លែងកើតហេតុ ទី២ ជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ​ ង៉ោ អាយ២០ឆ្នាំជាង ស្នាក់នៅបន្ឋប់ជួលជិតកន្លែងកើតហេតុកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

យោងតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែង​កើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញជនបង្កមានគ្នាពីរ នាក់ជិះម៉ូតូអៃ​ ខន​មួយគ្រឿងមិនចាំស្លាកលេខ បានជិះកាត់​មុខ​មនុស្សមួយក្រុមទៀតដែលកំពុងផឹកស៊ី​ ចូលទៅខាងក្នុងបន្ទប់ជួល​ តែ​មិនដឹងថា​ មានរឿងអ្វីជាមួយគ្នានោះទេ​ មួយសន្ទះក៏ជិះចេញមក​វិញមានកាន់ដាវនៅនិងដៃ​ រួចមកកាប់ប្រហា​លើ ក្រុមអ្នកដែលកំពុងផឹកស៊ី​ បណ្ដាលឲ្យឈ្មោះ​ ង៉ោ របួស​ធ្ងន់​ ភ្លាមៗ​ត្រូវក្រុមអ្នកផឹកសុី​ វាយតបគ្នាទៅវិញទៅមក​បណ្ដាលឲ្យជន​បង្ករងរបួសធ្ងន់​ ហើយបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យនិងបក្ខពួក​ម្នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌពោធិ៏ជ័យចុះមកដល់ឃាត់ខ្លួនបក្ខពួកជនបង្កបានជាបន្តបន្ឋាប់ចំនួន៥នាក់យកទៅសាកសួរបន្តនិងចាត់ការណ៏តាមនិតិវិធីនៃច្បាប់៕

ចែករំលែកអត្ថបទ