Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

ក្មេងប្រុសអាយុ១២ម្នាក់ត្រូវគេចាក់សម្លាប់នៅខេត្តកោះកុង

កោះកុង៖ ក្មេងប្រុសម្នាក់ត្រូវបានជនសង្ស័យ១ក្រុមមានគ្នា៣ ទៅ៤ធ្វើសកម្មភាពចាក់ស្លាប់ពេលបញ្ជានទៅសង្គ្រោះដល់មន្ទីរពេទ្យ
ហេតុការបង្កការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលា ម៉ោង៧និង២០នាទីយប់ថ្ងៃទី១២ខែឧសភាឆ្នាំ២០១៨ នៅ ចំណុចភូមិ៤សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទទ ខេត្តកោះកុង

សពជនរងគ្រោះ មានឈ្នោះ ចាន់ ហាក់ ភេទប្រុស អាយុ១២ ឆ្នាំជនជាតិខ្មែរកម្ពុជាក្រោម មានទីលំនៅភូមិ២សង្កាត់ដងទង់ក្រុងខេមរះភូមិន្ទខេត្តកោះកុង។ ដោយឡែកក្រុមជនសង្ស័យ ដែលមានគ្នា៣ទៅ៤នាក់ក្រោយធ្វើសកម្មភាពរួចបាននាំគ្នារត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យនិងធ្វើកំណត់ហេតុរួចប្រគល់សពជនរងគ្រោះឲ្យសាច់ញ្ញាតិយក ទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកក្រុមជនសង្ស័យកម្លាំង សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវកំណត់មុខសញ្ញានិងចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

ចែករំលែកអត្ថបទ