Thursday, April 18, 2024
Latest:
សន្តិសុខ​សង្គម

សាលាដំបូងខេត្តព្រៃវែងសម្រេចឃុំខ្លួនកូនប្រុសស្នងការរង

ព្រៃវែង៖ សមត្ថកិច្ចឃាត់ខ្លួនកូនប្រុសស្នងការរងខេត្តព្រៃវែងម្នាក់ក្រោយទទួលពាក្យបណ្ដឹងពីនារីរងគ្រោះ ករណីបង្ខាំង នាងទុករំលោភ អស់រយៈពេលជាង៤ខែ និងគំរាមសម្លាប់ ហើយបំរ៉ុងលក់ឲ្យទៅប្រុសផ្សេងនោះឥឡូវ ត្រូវបានសាលាដំបូងខេត្តព្រៃវែង សម្រេចឃុំខ្លួនបណ្ដោះអាសន្ន។

មន្ត្រីតុលាការបានឲ្យដឹងថា! នៅព្រឹកថ្ងៃទី១២ខែឧសភាឆ្នាំ២០១៨ លោក សាំង សេរី ចៅក្រមស៊ីបសួរ សាលាដំបូងខេត្តព្រៃវែង បានចេញដីកា សម្រេចឃុំខ្លួន ជនសង្ស័យឈ្មោះ ឌឹម មករា ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរមន្ត្រីនគរបាលឋានៈនាយរងផ្នែកអគ្គីភ័យ មានទីលំនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែកខេត្តព្រៃវែង ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន តាមមាត្រា ២៤០ មាត្រា២៥៣និងមាត្រា ២៨៩នៃក្រមព្រហ្មទណ្ឌ។
ដោយយោងតាមដីកាបញ្ជូនឲ្យស៊ើបសួរ១១៨ អ ក/ចុះថ្ងៃទី១២ខែឧសភាឆ្នាំ២០១៨ របស់អយ្យការអមសាលាដំបូងខេត្តព្រៃវែង។

លោក ពៅ ជីវី ស្នងការរងខេត្តព្រៃវែងបានឲ្យដឹងថា ជនត្រូវចោទឈ្មោះ ឌឹម មករា ត្រូវបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១០ខែឧសភាឆ្នាំ២០១៨ នៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែកខេត្តព្រៃវែង បន្ទាប់ពីនារីម្នាក់ បានដាក់ពាក្យប្ដឹងនៅអធិការ ស្រុកកំពង់ត្របែក កាលពីម៉ោង១០ព្រឹក ថ្ងៃទី០៩ខែឧសភាឆ្នាំ២០១៨។
ដោយចោទថា! បានចាប់រំលោនាង និងបង្ខាំងនាងទុក សម្រាប់រំលោភអស់រយៈពេលជាង៤ខែ។
មិនតែប៉ុណ្ណោះជននេះបានរៀបគម្រោងលក់នាងឲ្យទៅប្រុសផ្សេង និងគំរាមបាញ់សំលាប់នាងទាំងពូជ។

សូមបញ្ជាក់ថា!ឈ្មោះ ឌឹម មករា ជានគរបាលខេត្តព្រៃវែង ឋានន្តរស័ក្ដិអនុសេនីយ៍ទោ និងជាកូនប្រុសបង្កើតរបស់លោក ឧត្ដមសេនីយ៍ត្រី ឌឹម យ៉ារ៉ុប ស្នងការរងខេត្តព្រៃវែង,នេះជាការអនុវត្តច្បាប់ដោយមិនរើសអើង៕

ចែករំលែកអត្ថបទ