Thursday, May 16, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង័្សយ​០២នាក់ជាមុខសញ្ញាជូញដូរគ្រឿងញៀន

បាត់​ដំបង៖កម្លាំងនគរបាល​ ប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតថ្នាំញៀន១,៦៤ក្រាម
ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី​ ១៤ខែ​ វិច្ឆិកា​ឆ្នាំ ២០១៨​ នៅចំណុចភូមិក្បាលថ្នល់​ ឃុំកំពង់ព្រៀង​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ ។

សមត្ថកិច្ចបានឲ្យដឹងថាសង្ស័យដែលឃាត់ខ្លួនទាំង២នាក់រួម​មាន៖​ ទី១-ជនស័ង្សយឈ្មោះ​ ផន ដា​ភេទប្រុសអា​យុ​៣៧ឆ្នាំនៅភូមិរាំងក្រោល ឃុំរាំងកេសី​ស្រុកសង្កែ​ ខេត្តបាត់ដំបង
២-ជនសង័្សយឈ្មោះជី​ ចូវ​ ភេទប្រុស​អាយុ​៣៥ឆ្នាំរស់នៅភូមិក្បាលថ្នល់​ ឃុំកំពង់ព្រៀង​ស្រុកសង្កែ ខេត្តបាត់ដំបង
សម្ភារ:ដកហូតមាន ៖​ ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកក​ICE)ច្រក ក្នុងថង់ប្លាស្ទិកចំនួន០១ថង់ទម្ងន់​១,៦៤ក្រាម
-ទូរស័ព្ទដៃចំនួន០៣គ្រឿង
-កាបូបដាក់ប្រាក់ចំនួន០១មានប្រាក់ចំនួន ២,៦០០រៀល
-ម៉ូតូជាមធ្យោបាយចំនួន០១គ្រឿង​ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកសាងសំ ណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕