Wednesday, May 15, 2024
Latest:
សន្តិសុខ​សង្គម

ឆេះអសនៈផ្ទះល្វែងជាន់ទី១ក្នុងបុរីលឹមឈាងហាក់​ គីឡូម៉ែត្រ​លេខ៦សំណាងល្អពន្លត់ទាន់

ភ្នំពេញ៖ អគ្គីភយ័បានឆេះអសនៈផ្ទះល្វែងជាន់ទី១​ នៅក្នុងបុរី​លឹមឈាងហាក់​ បង្កការភ្ញាក់ផ្អើលដល់ប្រជពលរដ្ឋនិងកម្លាំងសមត្ថកិច្ច​ ចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងជួយអន្តរាគមន៍បាញ់ពន្លត់​ មិនបណ្តាលឱ្យរាលដាលដល់ផ្ទះអ្នក​ជិតខាង​ តែខូចខាតទ្រព្យសម្បត្តិ​ ចំនួន ។
ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងកាលពីវេលា ម៉ោង០១នឹង៥០នាទីរសៀលថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៨នៅ​ចំនុចផ្ទះលេខ៦៥Fផ្លូវលេខ2Aបុរីលឹមឈាងហាក់ក្រុមទី11​ភូមិ គ្រោលគោ សង្កាត់គីឡូម៉ែត្រលេខ6​ ។

សមត្ថកិច្ចបានឱ្យដឹងថា​ ម្ចាស់ផ្ទះរងគ្រោះឈ្មោះ នួន សុីខន ភេទស្រីអាយុ៣១ឆ្នាំមុខរបរលក់ដូរ រស់នៅទីតាំងកើតហេតុខាងលើ ។
សមត្ថកិច្ចបន្តថា នៅវេលាម៉ោងកើតហេតុខាងលើ ប្រជាពលរដ្ឋបានរាយការណ៍ថាមានអគ្គីភយ័ឆាបឆេះផ្ទះក្នុងបុរីលឹមឈាងហាក់ ខណៈទទួលបានពត៌មានភ្លាមកំលាំងខណ្ឌប៉ុស្តិ៍និងអាជ្ញាធរព្រមទាំងរថយន្តនិងកម្លាំងអន្តរាគមន៍​បង្កានិងពន្លត់អគ្គីភ័យបានចុះដល់កន្លែងកេីតហេតុធ្វេីការ​បាញ់ពន្លត់ដោយចេញរថយន្តទៅចំនួន៨គ្រឿងបាញ់ទឹក​ពន្លត់អស់ចំនួន៤គ្រឿង១គ្រឿងឡានសាលាខណ្ឌ​ឫស្សីកែវ​ បានបាញ់ពន្លត់រលត់ជាស្ថាពរនៅកន្លះម៉ោងក្រោយ​កើតហេតុ​ ។

បើតាមសមត្ថកិច្ច​ និងម្ចាស់ផ្ទះបានឱ្យដឹងថា អគ្គីភ័យនេះអាចបណ្តាលមកពីទុស្សេខ្សែភ្លើង ដែលដាក់នៅអសនៈ​ ។
​​​​​ ម្ចាស់ផ្ទះបន្តថា សម្ភារះខូចខាត ឆេះបន្ទប់រៀបអសនះជាន់ទី១ក្រៅពីនោះពុំមានការខូចខាតឬគ្រោះថ្នាក់ដល់ជីវិត​មនុស្សនោះឡេីយ ៕