Monday, May 13, 2024
Latest:
សន្តិសុខ​សង្គម

រឿងកន្លែងចតរថយន្តនិងម៉ូតូកង់បី ឈានដល់​មាន​ការឈ្លោះគ្នា ប្រើ​កាំភ្លើង​បាញ់ប្រហារ​៣គ្រាប់ ស្លាប់​៣២នាក់ របួសធ្ងន់ម្នាក់ ហើយ​ខ្មាន់កាំភ្លើងគេច​បាត់​..!

ភ្នំពេញ​៖ មនុស្ស​២នាក់​បាន​ស្លាប់ និងម្នាក់របួសធ្ងន់ ដោ​យ​ការប្រើ​កាំភ្លើង​បាញ់ប្រហារ​គ្នា​មួយ បន្ទាប់ពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រហូត​ដល់​មាន​ការឈ្លោះគ្នា​ប្រមាណ​ជាមួយ​ម៉ោង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ នៅ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ នា​យប់​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១ បន្ទាប់មកខ្មាន់កាំភ្លើង​គេចខ្លួនបាត់​។​

បើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលជនរងគ្រោះចំនួន២នាក់ បានស្លាប់ហើយ​ និងម្នាក់ទៀតរបួសធ្ងន់កំពុងជួយសង្រ្គោះពីមន្រ្តីជំនាញ ។

ប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានឈប់រថយន្តមួយភ្លែតនៅខាងមុខផ្ទះគេ ដើម្បីយកកូនតូចឡើងចូលទៅក្នុងផ្ទះ ស្រាប់តែមានម៉ូតូកង់បីមួយគ្រឿងបើកមកដល់ ហើយបញ្ជាឲ្យរថយន្តបើកចេញ តែត្រូវម្ចាស់រថយន្តនិយាយថា ចាំបន្តិច យកកូនផ្ទះមួយភ្លែត ចាំយករថយន្តចេញ។ ប៉ុន្តែក្នុងពេលនោះក៏ បានឈ្លោះគ្នាបន្តិច ហើយបែកគ្នាទៅ។ ប៉ុន្តែក្រោយមកក៏បែកគ្នាទៅ តែមួយសន្ទុះក្រោយ ភាគីជនរងគ្រោះមានការផឹកស៊ី ហើយក្រុមម៉ូតូកង់បីនោះ ទំនងជាស្រវឹងស្រា បានមកឈ្លោះជាមួយគ្រោះម្តងទៀត ប្រមាណជា១ម៉ោង ស្រាប់ខ្មាន់កាំភ្លើង បានលួកយកកាំភ្លើងពីបក្ខពួករបស់ខ្លួន បាញ់សំដៅទៅលើជនរងគ្រោះចំនួន៣គ្រាប់ ត្រូវជនរងគ្រោះ៣នាក់ ស្លាប់២នាក់ភ្លាមៗ និងម្នាក់ទៀតកំពុងជួយសង្រ្គោះ។

សូមបញ្ជាក់ថា ជនបង្កមិនមានកាំភ្លើងនោះទេ , កាំភ្លើងជារបស់បក្ខពួក , ដែលជនបង្កយកមកបាញ់ជនរងគ្រោះ។​ ជនរងគ្រោះមិនមែនជាសាច់ញាត់របស់ម្ចាស់ផ្ទះនោះទេ ខណៈម្ចាស់ផ្ទះបានបដិសេធថា ខ្លួនមិនពាក់ព័ន្ធនឹងករណីឃាតកម្មបាញ់ប្រហារនោះទេ ប៉ុន្តែទោះយ៉ាង សមត្ថកិច្ចបានហ៊ុមព័ទ្ធខ្សែនៅខាងមុខផ្ទះកើត ហើយកំពុងធ្វើការសាកសួរម្ចាស់ផ្ទះផងដែរ។​ ចំណែកឯសព ត្រូវបាននាំយកទៅតម្កល់នៅវត្តមួយក្បែរកន្លែងកើតហេតុ ។

ប្រភពបានបន្តថា ខ្មាន់កាំភ្លើង គឺជាមនុស្សជំនាញខាងប្រើកាំភ្លើង ព្រោះបាញ់៣គ្រាប់ ត្រូវចំសុទ្ធតែកន្លែងសំខាន់ គឺចំសៀតផ្កា ចំកណ្តាលចិញ្ចើម និងចំដើមទ្រូង៕