Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

អាសូរណាស់ព្រះអើយ!! ដោយសារតែជីវភាពបណ្ដាលឲ្យ​ក្មេងប្រុសស្រី៣នាក់លង់ទឹកស្លាប់គួរឲ្យសង្វេក

ស្វាយរៀង៖ ក្មេងៗប្រុសស្រី៣នាក់ ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម័ ខណៈពួកគេទាំង៣នាក់ជិះទូករាវគ្រំហើយដើម្បីលក់យកលុយជួយឪពុកម្តាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ​តែអកុសលបានលង់ទឹកព្រែកដូនស ស្លាប់ទាំង៣នាក់។
ហេតុការណ៍ការដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង០៩​និង០០នាទីព្រឹក ថ្ងៃ​ទី២៨​ ខែមីនា​ ឆ្នាំ​២០១៩​ ស្ថិតក្នុងភូមិដូនស​ ឃុំដូនស​ ស្រុកស្វាយជ្រុំ​ ខេត្តស្វាយរៀង​ ។
សមត្ថកិច្ចបានឲ្យដឹងថា សពក្មេងរងគ្រោះទាំង៣នាក់ រួម​មាន ៖ ទី១.ឈ្មោះ ជុន ស្រីនាង ភេទស្រី អាយុ ១៤ឆ្នាំ ទី២.​ឈ្មោះ ជុន ស្រីនីត ភេទស្រី អាយុ១២ឆ្នាំ , ទី៣.ឈ្មោះ លី ធារ៉ា ភេទប្រុស អាយុ១២ឆ្នាំ អ្នកទាំងបីជាសិស្សសាលាបឋមសិក្សាល្ងើន ។

ក្រោយកើតហេតុសមត្ថកិច្ច ជំនាញចុះពិនិត្យសាកសពនិងធ្វើកោសលវិច្ឆ័យ​ កំណត់ហេតុរួច បានបញ្ជាក់ថា ពិតជា​ស្លាប់ដោយសារតែការលង់ទឹកពិតប្រាកដមែន និងប្រគល់សពអោយសាច់ញាតិធ្វើបុណ្យតាមប្រពៃណី

ចែករំលែកអត្ថបទ