Thursday, May 16, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ខ្លួន ស្ត្រីម្នាក់ករណីបើកលេងល្បែងស៊ីសងខុសច្បាប់ !

ភ្នំពេញ ៖ ស្រ្តីម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់ខ្លួន កាលពីថ្ងៃទី០២ខែ​វិច្ឆិកាឆ្នាំ២០២២​ នៅចំណុចបន្ទប់ជួល ផ្លូវជាតិ​លេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពាក់ពន្ធ័ករណីបើកលេងល្បែងស៊ីសងខុសច្បាប់​(jokerតាមអ៊ីនធើណែត)។

សមត្ថកិច្ចបានឱ្យដឹងថា ស្រ្តីដែលជា​ជនសង្ស័យមានឈ្មោះ​ ហេង ធីតា អាយុ​៣១​ឆ្នាំ មុរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវជាតិ​លេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ចំពោះសម្ភារៈដកហូតបានរួម ៖ ទូរសព្ទ័​ចំនួន០៣​គ្រឿង ម៉ាកOPPO ពណ៌ខ្មៅ ពណ៌មាស និងពណ៌ផ្កាឈូក។ បុងកត់ប្រាក់មួយចំនួន។

សមត្ថកិច្ចបានបន្តថា កម្លាំងសមត្ថកិច្ចអធិការ​នគរបាលខណ្ឌប្ញស្សីកែវ បានបើកការ​ស្រាវជ្រាវបង្រ្កាបទីតាំងបើក​លេង​ល្បែង​ស៊ីសងខុសច្បាប់(joker) នៅចំណុចកើតហេតុខាងលើ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងដកហូតវត្ថុតាង យកមកអធិការដ្ឋានខណ្ឌឬស្សីកែវដើម្បីធ្វើការសួរនាំ និងចាត់ការតាមនិតិវិធី៕