Saturday, April 27, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

នារីម្នាក់ទៅលេងក្មេកដើរកាត់ទឺកក្បែបង្គោលភ្លើង ត្រូវចរន្តភ្លើងឆក់ស្លាប់

ភ្នំពេញ៖ នារីកម្មការនីរោងចក្រម្នាក់ ដើរកាត់ក្បែ បង្គោលភ្លើងពេលមេឃកំពុងភ្លៀងត្រូវចរន្តភ្លើងឆក់ ស្លាប់បាត់បង់ភ្លាមៗយ៉ាងអាណោចអធម៌
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង០៧យប់ថ្ងៃទី១៩ខែតុលាឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពនារីរងគ្រោះមានឈ្មោះ សូ ស៊ីណា ភេទស្រីអាយុ ២៩ឆ្នាំ មុខរបរ​កម្មការនីរោងចក្រ ស្នាក់នៅនិងធ្វើ ការនៅម្តុំចំការរដូង ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹង ថា មុនពេលកើតហេតុនារីរងគ្រោះបានទៅលេងម្ដាយក្មេកខណៈមេឃកំពុងភ្លៀង ហើយបានដើរកាត់ ទឹកដែលលិចផ្លូវត្រឹមស្មងជើងដោយដើរអែបទៅនិង បង្គោលភ្លើង ក័ស្រាប់តែឆក់ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុគួរឲ្យរន្ធត់ បន្ទាប់មកប្រជាពល រដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ ធ្វើកោសល្យវិច្ឆ័យនិងកំណត់ហេតុប្រគល់សពជនរង គ្រោះឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។

សូមបងប្អូនមានការប្រុងប្រយត្ន័ឲ្យបានខ្ពស់នៅពេលមេឃភ្លៀងឬមានទឹកដក់ក្បែបង្គោលភ្លើងជាដើមព្រោះអាចគ្រោះថ្នាក់ដូចជាករណីនេះជាដើម ៕

ចែករំលែកអត្ថបទ