Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

ប្រទះឃេីញសពស្ត្រីម្នាក់នៅលើផ្លូវជាតិ​លេខ៥ ត្រង់ចំណុចស្រុកកំពង់ត្រឡាច​ បង្ក​ការភ្ញាក់ផ្អេីល

កំពង់ឆ្នាំង​ ៖​ គួរឲ្យសង្វេកណាស់​ ! ខណ:​ប្រទះ​សាកសពស្ត្រីម្នា​ក់​ នៅលេីផ្លូវជាតិ​លេខ៥​ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ​៤១​+៤២​ ស្ថិតនៅ​ ភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ ៖​ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីល​ កាល​ពីវេលាម៉ោងប្រហែល០៤​ ទាបភ្លឺ​ ថ្ងៃទី​១៦ខែ​តុលាឆ្នាំ២០២៣​ ។

សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច បានឲ្យដឹងថា​ សពស្ត្រី​ រងគ្រោះត្រូវបានគេ​ស្គាល់ឈ្មោះថា​ ឡុង សំអឿន អាយុ៥៧ឆ្នាំ រស់នៅភូមិវាំងចាស់ ឃុំវាំងចាស់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបន្តថា​ ស្ត្រី​ រងគ្រោះខាងលើជា​មនុស្ស​មាន​សតិមិនគ្រប់​ ហេីយបងប្អូនប្រជាពលរដ្ឋ​ ក៏បាន​បញ្ជាក់ថា​ ជនរងគ្រោះបានបាត់ពីផ្ទះបីទៅបួនថ្ងៃមកហេីយ​ ។

ក្រោយសមត្ថកិច្ចជំនាញចុះពិនិត្យធ្វើកុសល​វិច្ច័យ​ លេីជនរងគ្រោះរកឃើញមានរបួសកំភួនជើងឆ្វេង បែកក្បាលខាងឆ្វេង និងមាន​ស្នាមរលាត់ខ្នង ហេីយនៅជិតនោះក៏មាន​បំណែកម៉ូតូពណ៌ខ្មៅមួយបំណែកដែរ ។ រួមផ្សំ សាក្សី និងគ្រូពេទ្យ ទើបសមត្ថកិច្ច សន្និដ្ឋានថា​ គឺជាករណីគ្រោះថ្នាក់ចរាចរណ៍​។ និងបានធ្វេីកំណត់ហេតុប្រគល់សពអោយទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី​ ៕

ចែករំលែកអត្ថបទ