ព័ត៌មាន​ជាតិ

ឯកឧត្តម សាយ សំអាល់ ៖ ការពន្លឿនការចេញប្លង់កម្មសិទ្ធិដី ជូនប្រជាពលរដ្ឋ និងការកំណត់នីតិវិធីសមស្រប ដើម្បីផ្តល់ភាពស្របច្បាប់ដល់សំណង់ដែលសាងសង់រួចតែពុំទាន់មានច្បាប់អនុញ្ញាត គឺជាដំណោះស្រាយបន្ទាន់ ដើម្បីផ្តល់ជូនប្រជាជនយើងនូវសុខសុវត្ថិភាព និងភាពស្របច្បាប់នៃការកាន់កាប់ ការប្រើប្រាស់ដី និងការសាងសង់។


————————
ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់៖
នេះជាការលេីកឡេីងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម​ និងសំណង់ក្នុងកិច្ចប្រជុំក្រុមការងារចុះវាយតម្លៃសំណង់ សម្រាប់ភូមិសាស្ត្រ​រាជធានីភ្នំពេញ​ ក្រុងសំពៅពូន​ ក្រុងបាវិត​ ក្រុងប៉ោយប៉ែត​ និងក្រុងព្រះសីហនុ​ នៅថ្ងៃទី១៦ តុលា​ ឆ្នាំ២០២៣​ ។