សន្តិសុខ​សង្គម

ក្មេងប្រុសស្រី៣នាក់លង់ទឹកស្លាប់ក្នុងស្ទឹង ពេលឪពុកម្តាយរវល់ទៅបុណ្យ

ភ្នំពេញ៖ ក្មេងប្រុសស្រី៣នាក់លង់ទឹកស្លាប់ក្នុងស្ទឹងព្រែកត្នោតស្របពេលឪពុកម្តាយមិននៅផ្ទះរវល់ទៅធ្វើបុណ្យញាត្តិជិតខាង ។
ហេតុការណ៍នេះបានកើតឡើងនៅស្ទឹងព្រែកត្នោត ក្នុងភូមិអង្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពី រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។

អ្នកភូមិបានឱ្យដឹងថា មុនកើតហេតុកុមារ៤នាក់ បានបបួលគ្នាទៅរកត្រីនៅក្នុងស្ទឹងព្រែកត្នោត ខណ:ក្មេងប្រុសម្នាក់បានលង់លិចចូលក្នុងទឹកបាត់ក៏មានក្មេងប្រុសស្រីទាំង២នាក់ទៀតបានលង់តាមក្រោយ ។ ចំណែកក្មេងប្រុសម្នាក់ដែលនៅរស់បានរត់មកប្រាប់អ្នកភូមិឱ្យទៅជួយតែជាអកុសលក្មេងប្រុសស្រីទាំង៣នាក់បានស្លាប់បាត់ទៅហើយ។

សពកុមាររងគ្រោះទាំង៣នាក់ឈ្មោះ សៀ ស្រីនួន ភេទស្រី អាយុ៨ឆ្នាំសិស្ស ។ឈ្មោះ ប៉ាក់ សាវុធ ភេទប្រុស អាយុ៨ឆ្នាំសិស្ស, ឈ្មោះ លៀង ចិត្តា ភេទប្រុស អាយុ៨ឆ្នាំសិស្ស,កុមារទាំងបីស្នាក់នៅភូមិសេរីដីដុះ សង្កាត់ព្រៃវែង ខណ្ឌដង្កោជាមួយគ្នា៕

ចែករំលែកអត្ថបទ