សន្តិសុខ​សង្គម

ជនសង្ស័យប្រុសស្រី៣នាក់ក្នុងចំណោមបក្ខពួក៧នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ធ្វើការឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌខណ្ឌមានជ័យសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ៣ធ្វើការគាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ក្នុងចំណោមបក្ខពួក ៧នាក់ដែលបានធ្វើសកម្មភាពវ៉ៃប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេចហើយគេចខ្លួនបានរយៈពេលពីរថ្ងៃ ករណីឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងវេលាម៉ោង ១០និង៤០នាទីព្រឹកថ្ងៃទី២ ខែមិនាឆ្នាំ២០២១ នៅត្រង់ចំណុចផ្ទះជួលផ្លូវលំភូមិដំណាក់ធំ២​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ។

ជនសង្ស័យទាំង៣ នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានទី១ឈ្មោះស្រី​ អន​ អាយុ ៣០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួល

ទី២ ឈ្មោះបុិល​ ឡែន​ អាយុ៣៧ឆ្នាំមុខរបរមិនពិតប្រាកដ

ទី៣ ឈ្មោះឈីម​ កេត​ អាយុ ២៧ឆ្នាំមុខរបរមិនពិតប្រាកដអ្នកទាំង៣នាក់ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ ២សង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ

រីឯជនរងគ្រោះឈ្មោះកាន់​ កុសល​ ភេទប្រុសអាយុ២៤ឆ្នាំ​ មុខរបរ កម្មកររោងចក្រកាត់ដេរ ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ និងមានស្រុកកំណេីតនៅស្រុកទ្រាំង​ ខេត្តតាកែវ។

គួបញ្ជាក់ថា​ កាលវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលចូលថ្ងៃទី១ ខែ មិនា ឆ្នាំ ២០២១​ ជនរងគ្រោះ​បានជិះម៉ូតូម៉ាកHONDA BEATពណ៍ខៀវពាក់ស្លាកលេខភ្នំពេញ1HN-8376 ចេញពីផឹកសុីជាមួយមិត្តភ័ក្រ្តគោលបំណងត្រលប់ទៅផ្ទះតែពេលជិះមកដល់ចំណុចជិតក្លឹបសេះមាស​ តាមផ្លូវបេតុង ស្ថិតនៅភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ ក៏មាននារីវ័យក្មេងម្នាក់បក់ដៃហៅពេលនោះជនរងគ្រោះក៏បានឈប់ហើយចៃដន្យមានមិត្តភ័ក្រ្តទូរស័ព្ទមកផងក៏ឈប់ម៉ូតូមិនទាន់បានលើកនិយាយផងមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់មិនចាំស្លាកលេខមកពីក្រោយប្រដាប់ដោយដាវក៏កាប់ប្រហាចំក្បាលបណ្តាលឲ្យរងរបួសធ្ងន់រួចប្លន់យកម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង​ ហើយជនរងគ្រោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកដួលហូរឈាមទើបប្ដឹងសមត្ថកិច្ច ។

ក្រោយកើតហេតុបានទទួលព័ត័មានពីប្រជាពលរដ្ឋថាប្រទះឃើញបុរសម្នាក់ដួលសន្លប់ករណីមានជនសង្ស័យវាយប្លន់យកម៉ូតូ ហើយបានចុះទៅដល់កន្លែងកើតហេតុក៏មានរថយន្តសង្រ្គោះគ្លីនិកឯកជនដឹកយកទៅព្យាបាលដោយជនរងគ្រោះរបួសធ្ងន់មិនទាន់សួរនាំលុះព្រឹកថ្ងៃទី១ខែ ឆ្នាំដដែលជនរងគ្រោះនិងក្រុមគ្រួសារបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ដើម្បីអោយសមត្ថកិច្ចតាមស្រាវជ្រាវរកចាប់ជនសង្ស័យធ្វើសកម្មភាពវាយប្លន់យកម៉ូតូអ្នករងគ្រោះ ។

ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី ៣ធ្វេីការស្រាវជ្រាវក្ដាប់មុខសញ្ញានិងបានឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់នៅក្នុងបន្ទប់ជួលចំណែកបក្ខពួក៤នាក់ទៀតបានរត់គេចខ្លួនបាត់ស្រម៉ោល ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រី ៣នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣បានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្ត។ ចំណែកបក្ខពួក៤នាក់ដែលរត់គេចខ្លួនសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវចាប់ជនសង្ស័យទាំង៤នាក់នោះយកមកផ្តន្ទាទោសទៅតាមច្បាប់។១

ចែករំលែកអត្ថបទ