សន្តិសុខ​សង្គម

សង្ស័យតៃកុងស្រវឹងបើករថយន្តបែន​ដឹកដី​រេចង្កូតឡេីងសួនច្បារចែក​ផ្លូវជ្រុលបុក​បង្គោលស្លាកប៉ាណូបាក់អស់១ដេីមរាបដល់ដី

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបេីក​រថយន្តបែនដឹកដី ធន់ធំលឿនខ្វះការប្រុង​ប្រយត្ន័បានរេចង្កូតឡេីងសួនច្បារចែក​ទ្រូង​ផ្លូវ ជ្រុលទៅបុកនិងបង្គោលស្លាកប៉ាណូ បណ្ដាលឲ្យបាក់រាបដល់ដីខូចខាត​សួនច្បារ​និងស្លាកប៉ាណូយ៉ាងដំណំ
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីត​ឡេីងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១១ ខែមិនាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ២១៧ ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌ​ដង្កោ​ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញ រថយន្តបង្ក​ប្រភេទ​បែនដឹកដីធន់ធំម៉ាក SCANIA ពណ៍ទឹក​ប៊ិច ពាក់ស្លាកលេខ ភ្នំពេញ3E-7448 បើកបរដោយបុរសម្នាក់ធ្វេីដំណេីរ​តាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជេីងទៅត្បូង ក្នុងល្បឿន​យ៉ាងលឿន​ ខណៈ​មកដល់ចំណុចកេីតហេតុ​ ខាងលេី ស្រាប់តែរថយន្តបានរេចង្កូតទៅខាងឆ្វេងដៃ ឡេីងសួនច្បារចែកទ្រូងផ្លូវ បុករះដើម​ផ្កានិងស្លាកប៉ាណូ បណ្ដាលឲ្យបាក់រាបដល់ដីរងការ​ខូចខាតសួនច្បារ និងស្លាកប៉ាណូ​ តែសំណាងល្អមិនបង្ករឲ្យមនុស្សរងរបួស។
ប្រភពបានបន្តថា​ បន្ទាប់ពីបង្កហេតុភ្លាមៗអ្នក​បើកបររថយន្តបានចុះរួចគេចខ្លួនបាត់​ស្រមោល​ ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ​ និងបានទាក់​ទងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែង យក​រថយន្តបង្កទៅរក្សារទុកនៅ អធិការដ្ឋាននគរ​បាលខណ្ឌដង្កោ រងចាំដោះស្រាយគ្នាតាមនិតិវិធីច្បាប់នៅពេលក្រោយ​ ៕

ចែករំលែកអត្ថបទ