Friday, April 19, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ផឹកស្រាថ្នាំអស់៥លីត្រ ទាស់សម្តីគ្នា ខាំដាច់ស្លឹកត្រចៀកម្ខាង ជនបង្ករត់គេចខ្លួនបាត់

ភ្នំពេញ ៖ បុរសម្នាក់ បានរងរបួសដាច់ស្លឹកត្រចៀកម្ខាង ធ្លាក់ដល់ដី ខណៈពួកគាត់បាននាំគ្នាផឹកស្រាថ្នាំជុំគ្នា ហើយក៍ទាស់ពាក្យសម្តីនឹងជនបង្ក។ ហេតុការនេះបានកើតឡើងកាលពីកាលពីវេលាម៉ោង២១នឹង៣០នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលផ្លូវលំ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផន គារ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មកសំណង់ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ។ ចំណែកជនបង្កមិនស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថា ជាកម្មកសំណង់ដូចគ្នាគេចខ្លួនបាត់។

ប្រភពពីសមត្ថកិច្ចប៉ុស្តិ៍គោកឃ្លាង បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបាននាំគ្នាអង្គុយផឹកស្រាថ្នាំជាមួយមិត្តភក្កិ ក្រោយមកមានមិត្តភក្កិម្នាក់ទៀត បានហៅជនបង្កមកផឹកស៊ីជាមួយ រហូតអស់ស្រាថ្នាំចំនួន៥លីត្រ ហើយក៍មានការជជែកគ្នាតឹងសរសៃក បានក្លាយជាអំពើហិង្សាកើតឡើងតែម្តង ដោយភាគីទាំងពីរបានប្រតាយប្រតប់គ្នាទៅវិញទៅមក ស្រាប់ជនបង្កបានចាប់ជនរងគ្រោះខាំស្លឹកត្រចៀកដាច់ម្ខាង ហើយរត់គេចខ្លួនបាត់។

លោក ដួង វណ្ណះ នាយប៉ុស្តិ៍នគរបាលគោកឃ្លាង បានឱ្យដឹងថា ក្រោយពីមានហេតុការណ៍នេះ លោកបានចាត់ឱ្យកម្លាំងចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ប៉ុន្តែជនបង្កបានរត់គេចខ្លួនបាត់ទៅហើយ ចំណែកជនរងគ្រោះត្រូវក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីពេទ្យ នឹងបានទទួលពាក្យបណ្តឹងរួចរាល់ហើយ កំពង់ស្រាវជ្រាវតាមចាប់ជនបង្កផងដែ៕

ចែករំលែកអត្ថបទ