Friday, May 17, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនអ្នកជួញដូរគ្រឿងញៀនម្នាក់រកឃេីញ២កញ្ចប់តូច​រួមជាមួយសម្ភារះមួយចំនួននៅខណ្ឌឫស្សីកែវ.!

ភ្នំពេញ​៖ កម្លាំងសមត្ថកិច្ចធ្វេីការ​ស្រាវជ្រាវ​បង្រ្កាប​ជាក់ស្ដែង​ករណី​ ជួញដូរនៅសារធាតុញៀនដោយខុសច្បាប់​នៅថ្ងៃទី​០២​ខែមិនា​ឆ្នាំ​២០២១​វេលា​ម៉ោង​១១និង​០០នាទី​នៅ​ចំណុច​ផ្លូវ​បេតុង​ក្រុម​ទី១៥ភូមិ​ មិត្តភាពសង្កាត់​ឫស្សី​កែវ​ខណ្ឌ​ឫស្សីកែវ​រាជធានី​ភ្នំពេញ​។

ផ្នែក​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​ឫស្សីកែវនឹងកំលាំងប្រជាការពារសង្កាត់ឫស្សីកែវដឹកនាំដោយលោកវរ:ត្រី តូច គឹមសុង នាយប៉ុស្តិ៍នគរបាលរដ្ឋបា​លឫស្សីកែវ​បានបេីក​ការ​ស្រាវជ្រាវ​បង្រ្កាប​បាន​ជនសង្ស័យ​ចំនួន​ ០១នាក់​
​ ១/.ឈ្មោះ​ សុឹប វឌ្ឃន: ភេទ​ ប្រុស​អាយុ៣៧​ ស្នាក់​នៅ​ផ្ទះគ្មានលេខផ្លូវ​០៥ ភូមិខ១សង្កាត់​ច្រាំងចំរេះ២ ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​​(មានសារធាតុ​ញៀន​)
សម្ភារៈ​ដកហូតរួមមាន៖
១​.​ ក្រាម​ពណ៌​ស​ថ្លា​ចំនួន​ ០២កញ្ចប់​។​
២. ម៉ូតូម៉ាក Honda ពណ៍ខ្មៅ សេរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1FC 9486 លេខតួ 21M12Cលេខម៉ាសុីន ND125ME8819367
៣.ទូរស័ព្ទដៃម៉ាកHUAWEI ពណ៍ទឹកសមុទ្រលាយស។

ចំពោះ​មុខ​ផ្នែក​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​កំពុង​សាកសួរ​យកចំលេីយ​កសាង​ សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្ត​តាម​នីតិ​វិធី​។