Thursday, May 2, 2024
Latest:
សន្តិសុខ​សង្គម

ប្រទះឃើញបុរសម្នាក់ គួរឱ្យសង្ស័យក៏ឃាត់ត្រួតពិនិត្យរកឃើញថ្នាំញៀន៧កញ្ចប់

ភ្នំពេញ៖ កាលពីម៉ោង២និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែមករា ឆ្នាំ២០២១ កម្លាំងផ្នែកជំនាញខណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលវាលស្បូវប្រទះឃើញបុរសម្នាក់គួរឱ្យសង្ស័យក៏ឃាត់ត្រួតពិនិត្យរកឃើញថ្នាំញៀន៧កញ្ចប់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ទៀង ពុធ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន៧ថង់តូច ។

ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

ចែករំលែកអត្ថបទ