Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

ចុម!បុរសម្នាក់ដើរជីកផ្នូខ្មោចបុរាណត្រូវសមត្ថកិច្ចឃាត់ខ្លួន

បន្ទាយមានជ័យ៖ កម្លាំង​នគរបាល​ការពារ​ប​តិក​ភ័​ណ្ឌ​ប្រចាំ​តំបន់​ប្រាសាទបន្ទាយឆ្មារបាន​ឃាត់ខ្លួន​ជន សង្ស័យ​ម្នាក់ក្នុងចំណោម២នាក់ ខណៈពួកគេបាននាំ គ្នាដើរជីកថ្នូសពបុព្វបុរស​ខ្មែរ​ដើម្បីរកគ្រឿងអលង្ការ មានតម្លៃនៅ​ស្ថានីយ៍​វាល​បញ្ចុះ​សព​នៅចំណុចគោក ស្នួល ៖ ហេតុការណ៍ឃាត់ខ្លួនបង្កការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០១៨ នៅ​ខាងលិច​ភូមិ​ផ្សារ​ថ្មីឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយ មានជ័យ ។

ជនសង្ស័យទី១៖ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មាន ឈ្មោះ កុ​ច ជំ​រៀង ភេទ​ប្រុសអាយុ ២៦ឆ្នាំ មាន​ទីលំ នៅ​ភូមិ​ក​សិណ​ ឃុំ​ថ្មពួក​ស្រុក​ថ្មពួក ខេត្តបន្ទាយមាន ជ័យ ។ ចំណែកម្នាក់ទៀតបានរត់គេចខ្លួនបាត់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ​ដែលឃាត់ខ្លួនបាន សារភាពថាបួន​ថ្ងៃមុនរូបគេធ្លាប់បាន​ទៅ​ជីក​ផ្នូរ​បុព្វ បុរស​នៅ​ព្រៃ​បញ្ចុះ​ខ្មោច​បុរាណ​គោក​តា​មោក​នៅ​ខាងលិច​ភូមិ​ផ្សារ​ថ្មី ឃុំ​គំរូ ស្រុក​ថ្មពួក ។ លើក​នោះ​និង​លើក​នេះខ្លួន​និង​មិត្តភក្តិ​រក​មិនបានគ្រឿង​អលង្ការ ជាពិសេស​ឡត​ដែល​គេ​ពេញនិយម មានតម្លៃ​និង​ត្រូវគេ​ក​ម្ម៉​ង់​ទិញ​នោះឡើយ ។
លោក​វរសេនីយ៍ តាប់ សា​អ៊ុ ប្រធាន​អង្គភាព​កម្លាំង​នគរបាល​ការពារ​ប​តិក​ភ័​ណ្ឌ​ប្រចាំ​ប្រា​សទ​បន្ទាយឆ្មារ បាន​ឲ្យ​ដឹងទៀតថា ក្រៅពី​ជនសង្ស័យសមត្ថកិច្ច​ចាប់បាន​វត្ថុតាង​មាន​ចបកាប់១ចបជីក១ ពូថៅ១ ។ លោកបានបន្ត
ជនល្មើសជីក​ផ្នូរ​សព​បុព្វបុរស​ខ្មែរ​រក​បន្លុង​សព សំណែន​ឬ​មរតក​សព មានតម្លៃ​នោះបាន​ស្ងាត់បាត់​យូរហើយ ទើប​តែមាន​ពេលនេះមានឡើងវិញក៏ត្រូវ​បង្ក្រាប​បានតែម្ដង។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្តតាមនិតិវិធី ៕