សន្តិសុខ​សង្គម

បុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ទឹក កម្លាំងជំនាញសន្និដ្ឋានថា ស្លាប់ដោយសារខ្យល់គ

ខេត្តកណ្ដាល៖ ករណីខ្យល់គស្លាប់ នៅចំណុចក្នុងបន្ទប់ទឹកជនរងគ្រោះ ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ។
សពជនរងគ្រោះឈ្មោះ អ៊ឹ មាន ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរមេការសំណង់ (មានជំងឺលើសឈាម ) ។ ស្នាក់នៅភូមិអង្គត្រគៀត សង្កាត់កន្តោក ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ ។

យោងតាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះឈ្មោះ នូ រ៉ានី ស្នាក់នៅភូមិត្រគៀត សង្កាត់កន្តោក ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៩និង០០នាទី គាត់បានតេទូរសព្ទមកជនរងគ្រោះ ពីរ បី ដង ប៉ុន្តែជនរងគ្រោះមិនទទួល បន្ទាប់មកគាត់ក៏សម្រានបាត់ទៅ លុះដល់ព្រឹកឡើងថ្ងៃទី ០១ .០១.២០២១ វេលាម៉ោង០៦និង៣០នាទី គាត់បានតេទូរសព្ទមកម្តងទៀត ដោយតេចំនួន ពីរដង ប៉ុន្តែជនរងគ្រោះមិនទទួលសោះ ក៏មានកាងឿងឆ្ងល់យ៉ាងខ្លាំង ហើយក៏បបួលប្អូនស្រីម្នាក់ទៀត ជិះកង់បីមកមើលដល់ផ្ទះ ពេលមកដល់ឃើញទ្វារផ្ទះបិទ ក៏ហៅប្រជាពលរដ្ឋជួយគាស់ទ្វារ ចូលទៅមើល ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ ក្នុងបន្ទប់ទឹកបាត់ទៅហើយរួចក៏បានរាយការណ៍មកសមត្ថកិច្ច ហើយសមត្ថកិច្ចបានបង្កើត គណ:កម្មការពិនិត្យរួមមាន កម្លាំងជំនាញស្រុកកម្លាំងប៉ុស្តិ៍អាជ្ញាធរមូលរដ្ឋាន និងគ្រូពេទ្យចុះមកដល់ផ្ទះជនរងគ្រោះ ធ្វើការពិនិត្យទៅលើសាកសព តាមការសន្និដ្ឋានរបស់គ្រូពេទ្យ និងផ្នែកជំនាញឃើញថា សាកសពស្លាប់ដោយសារខ្យល់គ ពិតមែនហើយពុំមានស្លាកស្នាមអ្វី គួរឲ្យកត់សម្គាល់ឡើយ ។

ក្រោយពេលពិនិត្យរួច បានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ