Friday, April 19, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

បាក់ប្លង់សេអគារខុនដូរជាន់ទី២៣សង្កត់ស្លាប់កម្មករ២ នាក់និង៥នាក់ទៀតរងរបួស

ភ្នំពេញ៖ បាក់ប្លង់សេខុនដូរ Mekong view tower 6 ជាន់ទី២៣បណ្តាលឲ្យសង្កត់ស្លាប់កម្មក២នាក់និង៥ នាក់ទៀតបានរងរបួស
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង២ រសៀលថ្ងៃទី១ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះដែលរងរបួសមាន៖
ទី១.ជាង នឿន របួសជើង
ទី២.ជាង ផាត របួសជើង
ទី៣.ជាង រិទ្ធ របួសស្មា
ទី៤.ស្រី លន ភេទស្រីរបួសស្មា
ទី៥.ស្រី របួសកែងដៃ ។ ចំណែកជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត ទី១មានឈ្មោះ បាន លាស់ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិ តាពុំ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ទី២.ឈ្មោះ នាម ហុីង អាយុ៣៨ឆ្នាំ រស់នៅភូមិគោករុន ឃុំប៉ុបប៉ែន ខេត្តសៀមរាប។

ប្រភពពត៌មានអោយដឹងថា ពីដានដែលបាក់ធ្លាក់សង្កត់កម្មករ មានទំហំ១២ម៉ែត្រគុណ២៤ម៉ែត្រនិងមានកម្រាស់០.១៤ម៉ែត្រស្ថិតនៅជាន់ទី២៣។ប្រភពពត៌មានពីកម្មករសំណង់បានប្រាប់សមត្ថកិច្ចអោយដឹងថានៅវេលាព្រឹកថ្ងៃកើតហេតុក្រុមជាងប្រមាណជាង១០នាក់បាននាំគ្នាចាក់ប្លង់សេពិដានជាន់ទី២៣ ។ លុះនៅវេលារសៀលក៍បន្តបាញ់ចាក់ប្លង់សេពិដានទៀតស្រាប់តែបណ្តាលអោយបាក់រន្ទារធ្លាក់ពិដានសង្កត់កម្មករនិងក្រុមជាងបណ្តាលអោយរងរបួស៥នាក់ និង២នាក់ទៀតបានសង្កត់បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ។

ក្រោយកើយហេតុភ្លាមៗអាជ្ញាធរសមត្ថកិច្ចនិងមន្រ្តីតុលាការបានចុះទៅពិនិត្យកន្លែងរួមទាំងលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងលោកឃ្លាំងហួតអភិបាលខណ្ឌជ្រោយចង្វាបានអញ្ជើញចុះទៅកន្លែងកើតហេតុផងដែរ ៕

ចែករំលែកអត្ថបទ