Thursday, April 18, 2024
Latest:
សន្តិសុខ​សង្គម

ឆក់ទៀតហើយ​ ! នារីម្នាក់ត្រូវជន​សង្ស័យធ្វើសកម្មភាពឆក់កាបូបបានសម្រេចរួចគេច​ខ្លួនបាត់ស្រមោល​ សមត្ថកិច្ច បានត្រឹមតែនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង

ភ្នំពេញ ៖​ អាណិតណាស់​! នារីម្នាក់ឈរ​យំ​ស្ដាយលុយកាក់និងទូរសព្ទ័របស់ខ្លួន​ដែលត្រូវ​ក្រុមចោរឆក់​យកបាត់​ បង្កឲ្យមានការ​ភ្ញាក់​ផ្អើលកាលពីវេលាម៉ោង៥និង៥០នាទី​ព្រឹក​ព្រលឹម​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០​ នៅ​ត្រង់ចំណុចជិតវិទ្យាស្ថាន​ វ៉ាន់ដា តាមបណ្តោយផ្លូវម៉ៅ​សេទុង​ សង្កាត់ ទំនប់ទឹក ខណ្ឌ​បឹង​កេងកង រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ចន រស្មី ភេទស្រីអាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត សាលាN.U.Mឆ្នាំទី៤ស្នាក់នៅផ្លូវវ៉េងស្រេង​សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យ។មានស្រុកកំណើតនៅភូមិស្វាយរៀង ឃុំស្វាយរៀង ស្រុកនិងខេត្តស្វាយរៀង​ ។

បើតាមសម្ដីនារីរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកឲ្យដឹងថា​ ដំបូងរូបគាត់បានជិះម៉ូតូម៉ាកហុងដាគុប ពណ៌ទឹកសមុទ្រ ពាក់ផ្លាក​លេខព្រៃវែង1G-6142ចេញពីផ្ទះម្ដុំផ្លូវវេងស្រេងបត់មកផ្លូវ 217 រហូតដល់ស្តុបថៃ​ប៊ុនរ៉ុងក៏បត់ស្ដាំតាមបណ្ដោយផ្លូវម៉ៅសេងទុង ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ ២នាក់​ ជិះម៉ូតូម្នាក់មួយគ្រឿងម៉ូតូទីមួយគឺម៉ាកឌ្រីមសង់មិនចាំស្លាកលេខ ម៉ូតូទី 2 គឺម៉ាក pcx ពណ៌សមិនចាំស្លាកលេខមកពីខាង​ក្រោយ​ អម ទាំងសង្ខាងហើយធ្វើសកម្មភាពឆក់កាបូបរបស់គាត់ បណ្ដាលឲ្យដាច់កាបូប​នៅសល់តែខ្សែការបូបជាប់នឹងខ្លួន ភ្លាមៗរូប​បាន​ស្រែកថាចោរៗនិងជិះម៉ូតូដេញតាម​រហូត​ដល់ស្ពានអាកាស ស្ទឹងមានជ័យ​ ត្រូវជនសង្ស័យគេចបាត់។
នារីរងគ្រោះបានបន្តថា​ សម្ភារៈដែលបាត់បង់មាន​ ៖​ ការបូបពណ៌ក្រហម មួយក្នុងការ​បូប​មានទូរស័ព្ឌដៃទំនើប២គ្រឿង កាតធនាគារ២ អត្តសញ្ញាណប័ណ្ណមួយនិងលុយចំនួន២ម៉ឺន​រៀលត្រូវបានជនសង្ស័យយកទៅបាត់​ដោយ​សុវត្តិភាព។

ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក​ បានត្រឹមតែមកនាំជនរងគ្រោះទៅ​អោយដាក់ពាក្យបណ្ដឹងតែប៉ុណ្ណោះ​ ៕

ចែករំលែកអត្ថបទ