Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២​ ឃាត់ខ្លួន​ជនសង្ស័យម្នាក់ពាក់ពន្ធករណីជួញដូរថ្នាំ​ញៀន

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ជាមុខសញ្ញាជួញ​ដូរគ្រឿងញៀន​ ត្រូវបានកំលាំងនគរបាល​ប៉ុស្តិ៍​ច្បារអំពៅ២ នៃអធិការដ្ឋាននគបាលខណ្ឌច្បារអំពៅ ធ្វើការឃាត់ខ្លួននិងហូតថ្នាំ​ញៀនមួយចំនួន​ ៖​ ហេតុការណ៍​ឃាត់ខ្លួននេះ​បានធ្វើឡើងកាលពីម៉ោង១១និង៣០នាទី​ថ្ងៃ​ត្រង់ថ្ងៃទី១៨ខែតុលាឆ្នាំ២០២០​នៅ​ចំណុច មុខផ្ទះគ្នានលេខ ផ្លូវ​ បេតុង ភូមិ ដេីមចាន់ សង្កាត់ ច្បារអំពៅ២ ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ​ ។

លោកនាយប៉ុស្តិច្បារអំពៅ២​ បានអោយដឹង​ថា​ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ​ ជា​ អេឡិច ភេទ ប្រុស អាយុ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រែកសង្កាត់ច្បារអំពៅ១ ខណ្ឌ​ច្បារអំពៅ ។
លោកនាយប៉ុស្តិបានបន្តថា​ មុនឈានដល់​ការឃាត់ខ្លួនជនសង្ស័យខាងលើ​ គីកម្លាំងនគរបាលបានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ខណៈល្បាតមកដល់​ចំណុច មុខផ្ទះគ្នានលេខ ផ្លូវ​ បេតុង ភូមិ ដេីមចាន់ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ក៏បានឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ឆែកឆេរកឃើញថ្នាំញៀនចំនួន០៤កញ្ចប់ថង់តូច ក៏ឃាត់យកមកសួរនាំ​នៅស្នាក់ការប៉ុស្តិនគរបាលច្បារអំពៅ២តែ​ម្ដង​ ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានធ្វើកំណត់ហេតុបញ្ជួនទៅឃុំខ្លួនបណ្ណោះ​អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ​ច្បារ​អំពៅ ដេីម្បីកសាងសំណុំរឿងចាត់តាម​នីតិវិ​ធីច្បាប់៕

ចែករំលែកអត្ថបទ