សន្តិសុខ​សង្គម

អាសូរប្រាក់រៀលខ្មែរណាស់លោកអើយមានហើយគេមិនយក

យោងតាមគណនីហ្វេសបុក Khmerlove Khmerlove Khmerlove បានសរសេរសារបង្ហោះនៅលើបណ្ដាញ​ទំនាក់ទំនងសង្គម​៖ ដោយមានខ្លឹមសារថា​ អាសូរប្រាក់រៀល​ខ្មែរ​ មន្ត្រីចរឹកថ្លៃ​ មិនទទួលយកលុយជាតិខ្លួនឯង​ (ហើយថែមទាំងឲ្យ​ បងប្អូនជួយចែកចាយបន្ត​ ដើម្បីឲ្យមានចំណាត់ការលើមន្ត្រីថោកទាបនេះ​ )​ និងបានរៀបរាប់បន្តថា​ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួុយរូប សូមសួរទៅក្រសួងពាក់ព័ន្ធកន្លែងធ្វេីលិខិតឆ្លងដែនថា ហេតុអ្វីបានមិនទទួយយកលុយខ្មែរ?​ (​ ពេលខ្ញុំអោយលុយខ្មែរ៤០០០០០៛​ មន្ត្រីទារ​៤២០០០០៛​ ដល់ពេលខ្ញុំសួរថា​ ខុសតម្លៃហាងឆេង​ខ្លាំងម្លេះ​ បែជាមន្ត្រីធ្វើចរឹក​ ច្រងេង​ ច្រងាង​ថា​មិនយកលុយខ្មែរទៅវិញ​ ហើយថែមទាំងអោយខ្ញុំទៅរក​លុយដុល្លារ​ អោយបានទើបយក​ )​ ។​ គណនីហ្វេស​ប៊ុក​ដដែលបាន​សរសេរឃ្លាចុងក្រោយថា៖​ ហើយសុំសួរថា​មន្ត្រីចរឹក​ រឹកពារបែបនេះ​មែន​ដែលយកមកបម្រើ​ប្រជា​ជន​?​ ទើបជួបផ្ទាល់ខ្លួនឯងតែម្ដង​ ។
គិតទៅលុយខ្មែរគ្មានតម្លៃ​ ដោយសារមន្ត្រីម្នាក់​ អាសូរណាស់ព្រះអើយ​៖( សូមក្រសួងដែលពាក់ពន្ធ័មេត្តាមានចំណាត់ការចំពោះមន្ត្រីប្រភេទនេះផង )​ ៕

ចែករំលែកអត្ថបទ