Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៣នាក់ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ៖​ ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣​ ឃាត់ខ្លួនបានជាបន្តបន្ទាប់ខណៈដែលកម្លាំង​សមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវ​គោកនៅតាមបណ្ដោយផ្លូវវេងស្រេងត្រង់ចំនុច​មុខផ្សារឯក​រាជ្រ៣​ ភូមិដំណាក់ធំ៣​សង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមាន​ជ័យ​ កាលពីវេលា​ម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០១៩​ ។

លោក ឯម ភារី នាយប៉ុស្តិ៍ស្ទឹងមានជ័យទី៣បានអោយដឹងថា ជនសង្ស័យទាំង៣នាក់រួមមាន៖​ ទី១​ ឈ្មោះ​ វន វុត អាយុ ២៥ឆ្នាំ​ ៖​ ទី២​ ឈ្មោះ​ ចិន ព្រិច អាយុ ២៤ឆ្នាំ អ្នកទាំងពីរស្នាក់​នៅក្នុងសង្កាត់ស្ទឹងមានជ័យ៣​ និងទី៣មានឈ្មោះ​ យ៉ាង អាយុ២៤ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅមិនប្រាកដ។

លោកនាយប៉ុស្តិ៍បន្តថា ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ធ្វើឡើងខណៈ កម្លាំងនគរបាលប៉ុស្តិរដ្ឋបាលដាក់គោលដៅ​ដើម្បីអនុវត្តន៍ច្បាប់ចរាចរ​ណ៍ផ្លូវគោក ពេលនោះជនសង្ស័យ​២នាក់បានជិះម៉ូតូ១គ្រឿងម៉ាកMSXពាក់ស្លាកលេខភ្នំពេញ​1FN-519​ ឆ្លងកាត់គោលដៅដោយមានការសង្ស័យក៏ហៅឃាត់​សួរនាំឆែកឆេរត្រួត​ពិនិត្យ​រកឃើញថ្នាំងញៀន១កញ្ចប់នៅ​និង​ខ្លួនក៏នាំយកមកធ្វើការសាកសួរនៅប៉ុស្តិ​ បន្ទាប់មក​បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឆែកឆេរកឃើញថ្នាំ​ញៀន​២​កញ្ចប់ហើយក៏នាំមកសាកសួរនៅប៉ុស្តិនគរបាលស្ទឹងមាន​ជ័យ​៣​ និងកសាងសំណុំរឿង​ ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើការ​សាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅឃុំខ្លួន​បណ្ដោះអាសន្ននៅ​ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់​ ៕

ចែករំលែកអត្ថបទ