Saturday, April 20, 2024
Latest:
សន្តិសុខ​សង្គម

ផ្ទះប្រជាពលរដ្ឋចំនួនបីខ្នងត្រូវបានអគ្គីភ័យឆាបឆេះខ្ទិច

ភ្នំពេញ ៖​ អគ្គីភ័យឆាបឆេះផ្ទះចំនួនបីខ្នងយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលកាល​ពីវេលាម៉ោង០៦និង៤៥នាទីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ ហេតុការណ៍នេះកើត​ឡើងនៅតាមបណ្តោយផ្លូវលេខ៣៨៦និងផ្លូវ៣៩០ក្រុម១១ ភូមិ៨ សង្កាត់បឹងកេងកង​ទី៣ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះទី១-ឈ្មោះ កែវ ហ៊ី ភេទស្រី អាយុ​៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ។​ ម្ចាស់ផ្ទះទី២-ឈ្មោះ សោម សារឿន ភេទប្រុស អាយុ​៦៧ឆ្នាំជជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ។
ម្ចាស់ផ្ទះទី៣-មិនស្គាល់ឈ្មោះ​ ។ មូលហេតុៈ កំពុងស្រាវជ្រាវ ។ ប្រភេទសំណង់ផ្ទះថ្មក្រោមឈើលើប្រក់ស័ង្គសី ទំហំប្រហាក់ប្រហែល ៦ម៉ែត្រគុណនិង៨ម៉ែត្រ ។ខូចខាត​សំភារៈ :ឆេះផ្ទះថ្មក្រោមឈើលើប្រក់ស័ង្គសី ទំហំប្រហាក់ប្រហែល 6ម៉ែត្រ x 8ម៉ែត្រ ចំនួន០៣ខ្នងឆេះអស់ទាំងស្រុង។
ក្នុងគ្រោះអគ្គីភ័យនេះមិនមានអ្នករងរបួសនិងស្លាប់នោះទេ។

យោងតាមសម្តីម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថា​ដំបូងឡើយរូបគាត់លឺសូរផ្ទុះពីផ្ទះខាង​ក្រោយផ្ទះរបស់គាត់ រួចរូបគាត់បានចេញមកខាងក្រៅសំឡឹងទៅលើក៏ឃើញអណ្តាត​ភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅធ្វើឲ្យរូបគាត់​ភិតភ័យស្រែកប្រាប់គេឯងនិងរាយការណ៏​ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យទាក់ទងទៅ​រថយន្តពន្លត់អគ្គីភ័យចុះមកអន្តាគមន៏បាញ់ពន្លត់ជាបន្តបន្ទាប់ជាច្រើនគ្រឿង។

រថយន្តការិ.យាល័យ​អគ្គិភ័យ​ :​ចំនួន​10​គ្រឿង​ប្រេីប្រាស់អស់២០ឡាន រថយន្តអគ្គិភ័យក្រសួងមហាផៃ្ទចំនួន 03គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន03ឡាន ។
​រថយន្ត​អគ្គិភ័យកងរាជអាវុធហត្ថរាជធានី​ភ្នំពេញចំនួន 03គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន01ឡាន ។
​រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន 02គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន02ឡាន ។
​រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា​ចំនួន01គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ 01ឡាន​ ។
​រថយន្តអគ្គិភ័យទីក្រុងអូរឡាំព្យាចំនួន01​គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ 01ឡាន​
រលត់ទៅវិញនៅម៉ោង០៧និង៣០នាទីយប់ នាថ្ងៃខែឆ្នាំដដែល ៕

ចែករំលែកអត្ថបទ