Wednesday, April 24, 2024
Latest:
សន្តិសុខ​សង្គម

សាហាវណាស់!!ឃាត.ករដៃឆៅចាក់មិត្តភក្ដ័ខ្លួនឯង៣កាំបិត​ស្លាប់យ៉ាងអាណោចអធមិ

ភ្នំពេញ៖ បុរសប្រជាការពារភូមិតាឡីម្នាក់ត្រូវឃាត.ករដែលជាមិត្តភក្រ័ផឹកស៊ីជាមួយគ្នាចាក់ចំនួន៣កាំបិតបណ្តាលឲ្យស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យរុស្ស៊ី ។ ហេតុការណ៍ភ្ញាក់ផ្អើលគួរឲ្យរន្ធត់នេះបានកើតឡើងកាល​ពីវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៨​នៅភូមិជើងឯកសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញ។

សពបុរសរងគ្រោះមានឈ្មោះ​ កេត ស៊ីថា អាយុ៥២ឆ្នាំមុខរបរ ប្រជាការពារភូមិតាឡី ស្នាក់នៅភូមិតាឡី សង្កាត់​ដង្កោខណ្ឌដង្កោ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតជនរងគ្រោះបានជួយសម្រួលក្នុងរឿងជម្លោះវាយគ្នាបែកក្បាលដែលមានមិត្តភក្រ័ម្នាក់ទៀតដែល​បានវាយជនដៃដល់បែកក្បាលហើយ ជនរងគ្រោះដែលស្លាប់ខាងលើនេះបានជួយសម្របសម្រួលអោយខាងអ្នក​វាយជនដៃដល់បែកក្បាលដែលជាអ្នកចាក់សម្លាប់(បុរស​ប្រជាការពារ) ចំនួន៧ ០០ដុល្លាដើម្បីបញ្ចប់រឿង ។

ក្រោយពីទទួលបានលុយរួចជនរងគ្រោះនិងជនដៃដល់រួមនិងមិត្តភក្រ័៣នាក់ផ្សេងទៀតបាននាំគ្នាទៅផឹកស៊ីនៅហាង អាម៉ាហ្សូន រួចហើយក៏បបួលគ្នាទៅផឹកបន្តនៅផ្ទះប្រពន្ធចុងជនរងគ្រោះថែមទៀតលុះជិះម៉ូតូដល់ពាក់កណ្តាលផ្លូវ​ចំណុចផ្លូវលំសង្កាត់ជើងឯកជនដៃដល់បានឈប់ម៉ូតូរួចចុះពីលើម៉ូតូកាន់កាំបិតស្ទុះទៅចាក់ជនរងគ្រោះចំនួន៣កាំបិត​រួចក៏ជិះម៉ូតូរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។

ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យតែជាអកុសលដោយមុខរបួសធ្ងន់ធ្ងរពេកគ្រូពេទ្យមិនអាចសង្ក្រោះបានជនរងគ្រោះត្រូវដាច់ខ្យល់ស្លាប់ហើយក្រុមគ្រួសារបានដឹកយកមកផ្ទះវិញដើម្បីធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ​តាមចាប់ខ្លួនជនសង្ស័យដែលជាឃាតករដៃឆៅ​ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

ចែករំលែកអត្ថបទ