Saturday, April 20, 2024
Latest:
ព័ត៌មាន​ជាតិសិល្បៈ​និង​វប្បធម៌

សេដ្ឋីនីប្រាក់លាន សៀវ ម៉ី មិនធម្មតាមានគម្រោងបើកលក់គម្រោងផ្ទះល្វែងនិងសំណង់ផ្សាររបស់ខ្លួននៅពេលឆាប់ៗនេះ

មានការភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់ពីផ្ទះវីឡាដ៏ស្កឹមស្កៃ របស់តារាហ្វេសប៊ុកគឺអ្នកនាង Siv Mey Online ដែលត្រូវគេស្គាល់ ថា គឺម្ចាស់ផេក Siv Mey Online Shop និងជាម្ចាស់ផលិតផល EiEi ត្រូវបានបង្ហាញកាលពីពេលថ្មីៗនេះនៅលើផេកផ្លូវការរបស់អ្នកនាង។ ផ្ទះនេះត្រូវបានគេដឹងថា ស្ថិតនៅទីរួមខេត្តកំពង់ចាម និងមានតម្លៃរហូតដល់ជាង៤លានដុល្លារ និងជាភូមិគ្រឹះដែលបំពាក់ដោយគ្រឿងឈើដ៏ប្រណិត។ ភូមិគ្រឹះនេះ គឺជាកម្មសិទ្ធិរបស់អ្នកនាង សៀវម៉ី ដោយអ្នកនាងឡើងចុះជាប្រចាំ។ ជាមួយនឹងការបង្ហាញភូមិគ្រឹះដ៏ប្រណិតតម្លៃជាង៤លានដុល្លារនេះ ជាពិសេសនោះគឺគម្រោងសាងសង់ភូមិគ្រឹះដ៏ល្អប្រណីត ដែលមានរចនាបថបែបសម័យថ្មីគួជាទីទាក់ទាញនិងចង់រស់នៅមានទីតាំងចំកណ្តាលរាជធានីភ្នំពេញគ្រាន់តែទទឹងជិត៤០ម៉ែត្រនឹងធ្វើការសាងសង់នៅខែកញ្ញា ឆ្នាំ២០២០ខាងមុខធ្វើអោយម្នាក់ៗភ្ញាក់ក្រញ៉ាងមិនតិចទេ ដោយសារតែអ្នកនាងមិនត្រឹមតែ ល្បីក្នុងមុខជំនួញអនឡាញ និងសប្បុរសធម៌ប៉ុណ្ណោះទេ តែអ្នកនាងក៏ ជានារីស្តុកស្តម្ភដែលមានទ្រព្យមិនខុសពីសេដ្ឋីនីម្នាក់។ អ្នកនាងក៏ត្រូវគេ ដឹងថាមានវីឡាស្កឹមស្កៃនៅភ្នំពេញ មានដីរាប់ហិកតានៅព្រៃវែង មានរោងចក្រជាច្រើនកន្លែងនៅម្តុំជាតិលេខ៣ ម្តុំផ្សារត្រពាំងថ្លឹងផ្លូវវេងស្រេង អគាររោងចក្រជួល ផ្សារវិនិយោគ មានមាសពេជ្រជាច្រើន រថយន្តទំនើបៗ និងមុខ ជំនួញផ្សេងទៀត ក្រៅពីរបរអនឡាញផងដែរ។

ហើយអ្វីដែលរិទ្ធិតែធ្វើអោយមហាជនកាន់តែភ្ញាក់ផ្អើលនិងកោតសរសើរពីទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភរបស់អ្នកនាងនោះគឺថ្មីៗនេះតាមរយៈការLive របស់អ្នកនាងផ្ទាល់បានបង្ហាញអ្នកនាងគ្រោងនឹងបន្ថែមការវិនិយោគលើវិស័យអចលនទ្រព្យបន្ថែមទៀត ដោយសាងសង់បូរី ផ្ទះល្វែង ផ្សារ នៅលើផ្ទៃដីជាច្រើនហិកតាដែលអ្នកនាងមានស្រាប់នៅលើតំបន់ដែលមានសក្តានុពលអភិវឌ្ឍន៌តំបន់វិហ៊ារសួគ៌ និងតំបន់ក្នុងរាជធានីភ្នំពេញផ្សេងទៀត។ បើតាមការលើកឡើងនេះយើងអាចនិយាយបានថាតារាហ្វេសប៊ុកគឺអ្នកនាង Siv Mey Online ដែលត្រូវគេស្គាល់ ថា គឺម្ចាស់ផេក Siv Mey Online Shop គឺជាអ្នកប្រកបរបរអនឡាញដែលឈានមុខគេមួយក្នុងវិស័យជំនួញ និងអ្នកដែលមានទ្រព្យសម្បត្តិលំដាប់ឈានមុខបើប្រៀបធៀបទៅនឹងអ្នកប្រកបរបរអនឡាញផ្សេងទៀតក្នុងប្រទេសកម្ពុជា ៕

 

ចែករំលែកអត្ថបទ