Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

ឃាតកស្លាប់មន្ត្រីនគរបាលកាពិតប្រពន្ធត្រូវសមត្ថកិច្ចឃាត់ខ្លួន

សៀមរាប៖មន្ដ្រីនគរបាលប៉ុស្ដិ៍គោកចកក្រុងសៀមរាប ត្រូវបានភរិយាយកកាំបិតចាក់ជាច្រើនកាំបិតសម្លាប់ក្នុងថ្លុកឈាម
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ ទាបភ្លឺ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២១០៨ នៅ​ចំណុចក្រុម ទី១១ ភូមិឆ្លកអណ្តូង សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យមានឈ្មោះ សុខ លីនី ភេទស្រី អាយុ​២៦ ឆ្នាំមានទីកន្លែងកំណើតនៅភូមិដើមចន្ទសង្កាត់ ច្បារ អំពៅ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវជាភរិយា​របស់ជនរងគ្រោះ​ដែលមានឈ្មោះ ហ៊ឹម វណ្ណារ៉ូ ​អាយុ២៥ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកច​ក ក្រុងសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា បើតាមចំលើយសារភាពរបស់ជនសង្ស័យបានឆ្លើយសារភាពថា មុនពេលកើតហេតុ វេលាម៉ោង១២និង៣០នាទីរំលងអាធ្រាតឆ្លងចូលថ្ងៃទី ១៥ខែសីហាឆ្នាំ២០១៨ ជនសង្ស័យតេទូរស័ព្ទទៅប្ដី ដើម្បីឲ្យមកជួយយកកូនទៅមន្ទីពេទ្យព្រោះកូនឈឺ ហើយក្អួតចេញមកឈាម តែជនរងគ្រោះបានឆ្លើយថា​ចាំស្អែកទៅ​។
លុះដល់វេលាម៉ោង០១និង១៥នាទី រំលងអាធ្រាតជន សង្ស័យបានតេទៅម្តងទៀតដោយប្រាប់ជនរងគ្រោះថា «បងឆាប់មកៗ កូនយើងកាន់តែមិនស្រួលមែនទែនហើយ» ជនរងគ្រោះ ក៏បានធ្វើដំណើរចេញពីកន្លែងធ្វើការដើម្បីទៅយកជនសង្ស័យនិងកូនទៅមន្ទីរ ពេទ្យ។ លុះជនរងគ្រោះមកដល់ជនសង្ស័យ បានចេញមកចាំ​ដោយមិនឲ្យសមាជិកក្នុងគ្រួសារដឹងឡើយ បន្ទាប់ពីបានជួបគ្នារួចហើយបាន​យកកូនទៅមន្ទីពេទ្យគន្ធបុប្ផា ពេលទៅដល់​ជនសង្ស័យ បានឲ្យទូរសព្ទ័ទៅជនរងគ្រោះ ហើយក៏នាំកូនចូលក្នុងមន្ទីពេទ្យ​។
លុះចេញពីមន្ទីរពេទ្យវិញ ជនរងគ្រោះនិងជនសង្ស័យ បាននាំគ្នាជិះម៉ូតូនាំកូនមកផ្ទះវិញ ក្នុងអំឡុងពេលជិះម៉ូតូ ត្រឡប់មកផ្ទះវិញ ជនសង្ស័យបានលួងលោម​ឲ្យប្តីត្រឡប់មកនៅផ្ទះជុំគ្នាវិញ តែជនរងគ្រោះមិនព្រម​។ ខណៈដែលជិតដល់កន្លែងកើតហេតុ ចន្លោះម៉ោង២​​ជនសង្ស័យ បាននិយាយថា «ធ្វើប្តីអាចម៍អី គ្រាន់តែកូនឈឺមិនជួយមើល» រួចជនសង្ស័យបានប្រាប់ជនរង គ្រោះឲ្យឈប់ម៉ូតូ ដើម្បីចុះដើរពរកូនពេលនោះជនរង គ្រោះ​ បានយកកាំបិតចិតបន្លែ​ មករុញបម្រុងចាក់ជន សង្ស័យ បណ្តាល​ឲ្យជនសង្ស័យដួល​ទៅលើដី ​ពេល នោះ​កូនតូចបានស្រែកយំខ្លាំង ដោយឃើញជនរង គ្រោះដួលដែល ជនសង្ស័យ​បានឆក់យកកាំបិតពីដៃជនរងគ្រោះ បណ្តាលឲ្យមុត​ម្រាមមេដៃឆ្វេង។
បន្ទាប់ពីបានកាំបិតហើយជនសង្ស័យ ក៏បានចាក់ទៅ លើជនរងគ្រោះជាប្តី ត្រង់ចំណុចពោះ ជាច្រើនកាំបិត បន្ទាប់មកជនសង្ស័យ បានប្រឹងក្រោកដោយភ័យខ្លាច ប្តីងើប មកធ្វើបាបខ្លួន និងកូននោះ ជនសង្ស័យក៏បាន យកកាំបិត ចាក់ខាងក្រោយខ្នងជនរងគ្រោះ បន្ថែម ទៀត​ បន្ទាប់មកជនសង្ស័យបានពរកូន រត់ចូលក្នុងផ្ទះវិញ លុះដល់វេលាម៉ោង៥និង០០នាទី ជនសង្ស័យ​បាន យកសម្លៀកបំពាក់ដែលស្លៀកពីយប់ទៅបោកគក់ សម្អាត ដើម្បីលាក់បាំងកុំឲ្យគេដឹង ប៉ុន្តែនៅតែមិនអាច លាក់បាំងពីសមត្ថកិច្ច​​បាន នៅវេលាម៉ោង០១និង០០ នាទីរសៀលថ្ងៃខែដដែល មន្ត្រីនគរបាលយុត្តិធម៌ បានធ្វើការកំណត់អត្តសញ្ញាណជនសង្ស័យ និងនាំខ្លួនយក មកធ្វើការសាកសួរ។​

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ដែលដកហូត​ ត្រូវបាន នគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់៕

ចែករំលែកអត្ថបទ