Saturday, April 20, 2024
Latest:
ព័ត៌មាន​ជាតិ

កម្លាំងអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យ០៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

រាជធានីភ្នំពេញ ៖ ជនសង្ស័យ០៧នាក់ ក្នុងនោះស្រី១នាក់ រួមនឹងវត្ថុតាងថ្នាំញៀនមួយចំនួន ត្រូវបានឃាត់ខ្លួន និងដកហូត នៅក្នុងប្រតិបត្តិការស្រាវជ្រាវបង្ក្រាបដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្លូវ២៣៤ សង្កាត់ផ្សារដើមគរខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យទាំង ០៧ នាក់រួមមាន ៖
១ ឈ្មោះ ថា ប៊ុនហេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករលើកបន្លែ
២ ឈ្មោះ ហួត ភារី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករលើកបន្លែ
៣ ឈ្មោះ នួន រតនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករលើកបន្លែ
៤ ឈ្មោះ អ៉ីន តៃ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ
៥ ឈ្មោះ ម៉ៅ រិទ្ធិ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករលើកបន្លែ
៦ ឈ្មោះ វ៉ាន់ ធី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករលើកបន្លែ
៧ ឈ្មោះ ថាន់ សុវណ្ណឆដា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរស៊ីឈ្នួលលក់បន្លែ
ចាប់យកវត្ថុតាង ៖
-ក្រាមពណ៌សថ្លា ចំនួន ១០កញ្ចប់
-ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន
-កូនកាំបិត០១, ដែកឆាបចុងចុងស្រួច០១
-សម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន

បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់ខាងលើត្រូវបានបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕

ចែករំលែកអត្ថបទ