Monday, May 20, 2024
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់បានស្លាប់មួយរំពេចក្នុងហេតុការណ៍ផ្ទុះធុងហ្គាសលាន់ស្នូរដូចគ្រាប់មីននៅបាត់ដំបង

បាត់ដំបង៖ ករណីផ្ទុះធុងហ្គាសនៅផ្ទះគ្រូពេទ្យមួយកន្លែងក្នុងស្រុកសំពៅលូន បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១២ ខែមិនា ឆ្នាំ ២០២១ នៅចំណុចផ្ទះលោកគ្រូពេទ្យ ឈ្មោះ ឃឹម សាម៉ុន ស្ថិតក្នុងក្រុមទី៩ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ ម៉េង ហុឹង ភេទប្រុស អាយុ២៣ឆ្នាំ ត្រូវកម្មករ បំរើការងារនៅផ្ទះលោកគ្រូពេទ្យ ដែលមានទីលំនៅ ក្នុងឃុំ កើតហេតុខាងលើ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកសំពៅលូនបានបង្ហើបថា៖មុនពេលកើតហេតុ ប្រពន្ធជនរងគ្រោះបានប្រាប់ប្តីដែលទើបតែមកពីចំការអោយចូលទៅមើលធុងហ្គាស ពីព្រោះធុងហ្គាសនោះមានចេញខ្យល់ ស្រាប់តែមួយសន្ទុះក្រោយមកធុងហ្គាសនោះក៍ផ្ទុះលាន់ស្នូរដូចគ្រាប់មីន បុើងដំបូលផ្ទះ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍នៅទីតាំងកើតហេតុភ្លាមៗនោះផងដែរក៍ប៉ុន្តែមិនអាចជួយសង្គ្រោះជនរងគ្រោះបានដោយសាររបួសធ្ងន់ធ្ងរពេក។

សមត្ថកិច្ចបានបន្តថាចំពោះករណីផ្ទុះធុងហ្គាសនេះកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនកំពុងស្រាវជ្រាវ៕