Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

អាជ្ញាធរខណ្ឌចំការមន គ្មានវិធានការបង្ក្រាប ណេតយីហោ EVERYDAY NET បង្កប់ល្បែងស៊ីសង

ភ្នំពេញ៖ ប្រភពច្បាស់ការណ៍មួយបានបង្ហើបឲ្យដឹងថា ទីតាំងអ៊ិនធឺណេត យីហោ EVERYDAY NET ដែលបើកទទួលចាក់បាល់ បានយ៉ាងរលូនដោយសារ មានអ្នករត់ការយ៉ាងខ្វាត់ខ្វែង ដើម្បីកុំឲ្យអជ្ញាធរចុះពិនិត្យទីតាំងអ៊ិនធឺណេតដែលបង្កប់ល្បែងស៊ីសងមួយ នេះ ។ ជាក់ស្ដែងទីតាំងអ៊ិនធឺណេត យីហោ EVERYDAY NET ដែលមានទីតាំងស្ថិត ក្នុងសង្កាត់ បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពច្បាស់ការណ៍បានបន្ដទៀតថា ម្ចាស់ទីតាំង និង អាជ្ញាធរមានភាពស្និតនិងគ្នា ដោយសារតែបានផល ប្រយោជន៍ពីទីតាំងខាងលើនេះ ។

ពាក់ព័ន្ធករណីទីតាំងហាងអ៊ិនធឺណេតយីហោ EVERYDAY NET បើកលេងបង្កប់ល្បែស៊ីងសង ខាងក្នុង ភ្នាក់ងារយើងមិនអាចសុំការបំភឺពីអាជ្ញាធរខណ្ឌចំការមនបានឡើយ ដោយភ្នាក់ងារយើងរងចាំការបកស្រាយគ្រប់ពេល ។
គួររំលឹកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯក ឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជារយ៉ាងម៉ឹងម៉ាត់ ឲ្យបង្រ្កាប គ្រឿងញៀននិងល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសអ៊ិនធើណេតបង្កប់ល្បែងស៊ីសង ភ្នាល់តាមអនឡាញ ក្នុងរាជធានីភ្នំពេញ ប៉ុន្ដែមិនទាន់ឃើញធ្វើការចុះបង្រ្កាបនោះទេនៅតែឃើញទីតាំងអ៊ិនធើណេតនៅបន្តបើកផ្តល់ឱកាសឲ្យអ្នកញៀនល្បែងចូលលេងដដែលមិនឃើញ ចុះទៅ សាកសួរ ឬពិនិត្យបង្ក្រាបឡើយ។

មហាជនបានលើកឡើងថា ទទួលស្គាល់ហើយបើកអុីនធើណេត ច្បាប់ អនុញាតិឲ្យបើកពីមន្ទីរ ការិយាល័យទេសចរណ៍ ខណ្ឌ ក្រុង ក៏ប៉ុន្តែ ក្រោយពីបើកដំណើរការនូវរបរ សេវាកម្ម ប្រព័ន្ធអុីនធើណេត ម្ចាស់ទីតាំង បានបើកបន្ថែម ឲ្យលេងល្បែងសុីសង និងផ្តល់ឱកាសឲ្យក្រុមអ្នកញៀនល្បែងទៅវិញ ដែល បង្កឲ្យអសន្តិសុខ ចោរកម្មផ្សេងៗ ក្នុងមូលដ្ឋាន និងជាក្តីព្រួយបារម្មណ៍របស់ពលរដ្ឋ លើវាសនាអនាគត់ កូនចៅ ។ ពលរដ្ឋទទូចស្នើសុំដល់អាជ្ញាធរ សមត្ថកិច្ច នៅពេលនេះមេត្តាជួយចុះទៅពិនិត្យ ឬមានវិធានការ ទបស្កាត់ ជាបំណែកមួយដើម្បីកាត់បន្ថយបទល្មើសក្នុងមូលដ្ឋាន ហើយក៏ដើម្បី សន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិផងដែរ ៕

ចែករំលែកអត្ថបទ